សូរ៉ា 6 · ជូស 7
Al-An'am · 6:80
وَحَاجَّهُ قَوْمُهُ ۚ قَالَ أَتُحَاجُّونِّي فِي اللَّهِ وَقَدْ هَدَانِ ۚ وَلَا أَخَافُ مَا تُشْرِكُونَ بِهِ إِلَّا أَنْ يَشَاءَ رَبِّي شَيْئًا ۗ وَسِعَ رَبِّي كُلَّ شَيْءٍ عِلْمًا ۗ أَفَلَا تَتَذَكَّرُونَ
ហើយក្រុមរបស់គាត់(អ៊ីព្រហ៊ីម)បានប្រឆាំងនឹងគាត់។ គាត់បានពោលថាៈ ហេតុអ្វីពួកអ្នកប្រឆាំងនឹងខ្ញុំក្នុងការជឿលើ អល់ឡោះ ដោយទ្រង់បានចង្អុលបង្ហាញដល់រូបខ្ញុំហើយនោះ? ហើយរូបខ្ញុំមិនខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ លើក លែងតែអី្វដែលម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ខ្ញុំដឹង ជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចេ្នះ តើពួកអ្នកមិនចងចាំទេឬ?
តាហ្វសៀរ
ហើយក្រុមរបស់គាត់ដែលជាពួកពហុទេពនិយមបានឈ្លោះប្រកែកជាមួយគាត់ក្នុងបញ្ហាទាក់ទងនឹងជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) ហើយពួកគេបានយកបដិមានានារបស់ពួកគេមកបន្លាចគាត់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមកឈ្លោះប្រកែកជាមួយខ្ញុំនៅក្នុងបញ្ហាជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ និងការគោរពសក្ការៈចំពោះទ្រង់តែមួយនោះឬ? ជាការពិតណាស់ ម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់ទ្រង់។ ហើយខ្ញុំក៏មិនខ្លាចញញើតរូបបដិមាទាំងឡាយរបស់ពួកអ្នកនោះទេ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់អ្វីបាននោះឡើយ។ ដូចនេះ ពួកវាក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្ញុំបានដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ ហើយអ្វីដែលទ្រង់មានចេតនា គឺប្រាកដជានឹងកើតឡើង។ ជាមួយនឹងការដឹងអ្វីគ្រប់យ៉ាងរបស់អល់ឡោះនោះ គឺគ្មានអ្វីមួយដែលមាននៅលើមេឃនិងនៅលើផែនដីអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិននឹកឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងតែស្ថិតនៅលើភាពគ្មានជំនឿចំពោះអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់ ដោយពួកអ្នក(ងាកមក)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់វិញនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល