សូរ៉ា 6 · ជូស 7
Al-An'am · 6:8
وَقَالُوا لَوْلَا أُنْزِلَ عَلَيْهِ مَلَكٌ ۖ وَلَوْ أَنْزَلْنَا مَلَكًا لَقُضِيَ الْأَمْرُ ثُمَّ لَا يُنْظَرُونَ
ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ) មិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបមកឱ្យគេ(មូហាំម៉ាត់)? ប្រសិនបើ យើងបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបវិញនោះ ប្រាកដជាកិច្ចការនោះ នឹងត្រូវបពា្ចប់ ក្រោយមកពួកគេមិនត្រូវបានគេពន្យារពេល(ដើម្បី សារភាពកំហុស)ឡើយ។
តាហ្វសៀរ
ហើយពួកគ្មានជំនឿទាំងនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់បញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយព្យាការីមូហាំម៉ាត់ឱ្យមកនិយាយជាមួយពួកយើង ហើយម៉ាឡាអ៊ីកាត់នោះបញ្ជាក់ថា ពិតណាស់ គាត់(មូហំាម៉ាត់)គឺជាអ្នកនាំសារម្នាក់(មកពីអល់ឡោះ)ពិតមែននោះ ពួកយើងប្រាកដជានឹងមានជំនឿមិនខាន។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់មួយរូប(អមព្យាការី)តាមអ្វីដែលពួកគេរៀបរាប់ចង់បាននោះ ច្បាស់ជាយើងនឹងកម្ទេចពួកគេតែម្តងនៅពេលពួកគេមិនមានជំនឿនោះ ហើយពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យសារភាពកំហុសឡើយ ប្រសិនបើរឿងនោះបានកើតឡើងមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល