សូរ៉ា 6 · ជូស 7
Al-An'am · 6:74
۞ وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ آزَرَ أَتَتَّخِذُ أَصْنَامًا آلِهَةً ۖ إِنِّي أَرَاكَ وَقَوْمَكَ فِي ضَلَالٍ مُبِينٍ
ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលទៅ កាន់ឪពុករបស់គាត់អាហើ្សរថាៈ តើអ្នកយករូបសំណាកទាំងនេះ ធ្វើជាម្ចាស់ឬ? ពិតប្រាកដណាស់ ខ្ញុំមើលឃើញថាអ្នកនិងក្រុមរបស់ អ្នកស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
តាហ្វសៀរ
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់ឈ្មោះអាហ្សើរ ដែលជាអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ថាៈ ឱឪពុករបស់ខ្ញុំ! តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះគោរពបូជាក្រៅពីអល់ឡោះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកដែលគោរពសក្ការៈរូបបដិមាទាំងនោះ ស្ថិតនៅក្នុងភាពវង្វេងចេញអំពីមាគ៌ាត្រឹមត្រូវយ៉ាងច្បាស់ក្រឡែត ដោយសារតែពួកអ្នកគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីអល់ឡោះ។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ (តែមួយគត់)ហើយព្រះផ្សេងដែលគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺសុទ្ធតែជាព្រះក្លែងក្លាយទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល