សូរ៉ា 6 · ជូស 7
Al-An'am · 6:70
وَذَرِ الَّذِينَ اتَّخَذُوا دِينَهُمْ لَعِبًا وَلَهْوًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ وَذَكِّرْ بِهِ أَنْ تُبْسَلَ نَفْسٌ بِمَا كَسَبَتْ لَيْسَ لَهَا مِنْ دُونِ اللَّهِ وَلِيٌّ وَلَا شَفِيعٌ وَإِنْ تَعْدِلْ كُلَّ عَدْلٍ لَا يُؤْخَذْ مِنْهَا ۗ أُولَٰئِكَ الَّذِينَ أُبْسِلُوا بِمَا كَسَبُوا ۖ لَهُمْ شَرَابٌ مِنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ
ហើយចូរអ្នក(មូហាំម៉ាត់)កុំរវីរវល់នឹងពួកដែលយក សាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងលេងសើច ហើយនិងពួក ដែលត្រូវជីវិតលោកិយបានបោកបញ្ឆោតពួកគេឱ្យសោះ។ តែអ្នក ត្រូវរំលឹក(ពួកគេ)តាមរយៈវា(គម្ពីរគួរអាន) ក្រែងបុគ្គលនោះត្រូវ ទទួលរងនូវអ្វី(ទារុណកម្ម)ដែលគេបានប្រព្រឹត្ដ ព្រោះរូបគេគ្មាន អ្នកណាជួយសង្គ្រោះក្រៅពីអល់ឡោះឡើយ ហើយក៏គ្មានអ្នកជួយ អន្ដរាគមន៍ដែរ។ ប្រសិនបើបុគ្គលនោះចង់លោះខ្លួនដោយជំនូនទាំង អស់ក៏មិនត្រូវគេទទួលយកដែរ។ ពួកទាំងនោះគឺជាពួកដែលត្រូវ ទទួលរងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ គ្រឿងផឹករបស់ពួកគេ (នៅក្នុងឋាននរក)គឺទឹកក្ដៅដែលកំពុងពុះ ហើយពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់ដោយសារតែអ្វីដែលពួកគេធ្លាប់ប្រឆាំង។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំរវីរវល់នឹងពួកមុស្ហរីគីនដែលបានយកសាសនារបស់ពួកគេធ្វើជាល្បែងកំសាន្ត និងជាការចំអកឡកឡឺយទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតនូវអ្វីដែលមាននៅក្នុងលោកិយនៃការសប្បាយមួយរយៈពេលខ្លី។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់) ដាស់តឿនមនុស្សលោកតាមរយៈគម្ពីរគួរអានចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារខ្លួនបានធ្វើអំពើអាក្រក់។ សម្រាប់បុគ្គលម្នាក់ៗ គឺពុំមានអ្នកជួយណាមួយក្រៅពីអល់ឡោះដែលពួកគេត្រូវសុំជំនួយនោះទេ ហើយក៏គ្មាននរណាម្នាក់អាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះដែរ។ ហើយប្រសិនបើបុគ្គលនោះចង់លោះខ្លួនចេញពីទណ្ឌកម្មរបស់អល់ឡោះ ដោយថ្នូរណាមួយនោះ ក៏គេមិនទទួលយកការលោះខ្លួននោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែពួកគេបានប្រព្រឹត្តអំពើល្មើស។ គ្រឿងផឹករបស់ពួកគេនាថ្ងៃបរលោកនោះ គឺជាទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល