សូរ៉ា 6 · ជូស 7
Al-An'am · 6:65
قُلْ هُوَ الْقَادِرُ عَلَىٰ أَنْ يَبْعَثَ عَلَيْكُمْ عَذَابًا مِنْ فَوْقِكُمْ أَوْ مِنْ تَحْتِ أَرْجُلِكُمْ أَوْ يَلْبِسَكُمْ شِيَعًا وَيُذِيقَ بَعْضَكُمْ بَأْسَ بَعْضٍ ۗ انْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ لَعَلَّهُمْ يَفْقَهُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកមានអានុភាព បំផុតក្នុងការដាក់ទារុណកម្មលើពួកអ្នកពីខាងលើ(ដូចជារន្ទះ បាញ់...) ឬខាងក្រោមជើងរបស់ពួកអ្នក(ដូចជារញ្ជួយដី...) ឬធ្វើ ឱ្យពួកអ្នកច្របូកច្របល់ និងធ្វើឱ្យពួកអ្នកភ្លក្សនូវអំពើហិង្សា(កាប់ សម្លាប់គ្នា)ទៅវិញទៅមក។ ចូរអ្នកពិនិត្យមើលចុះ តើយើងបញ្ជាក់ ភស្ដុតាងទាំងនេះយ៉ាងដូចមេ្ដច ដើម្បីឱ្យពួកគេស្វែងយល់នោះ?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នក។ វាអាចមកពីខាងលើពួកអ្នកដូចជា ដុំថ្ម រន្ទះបាញ់ ទឹកជំនន់ ឬអាចមកពីខាងក្រោមជើងពួកអ្នកដូចជា ការរញ្ជួយដី ដីស្រុត ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយពួកអ្នកធ្វើអ្វីទៅតាមទំនើងចិត្តរបស់គេរៀងៗខ្លួន ដោយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក។ ចូរអ្នក(ឱអ្នកនាំសារ)ពិចារណាមើលចុះថា តើយើងបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេ និងបកស្រាយបញ្ជាក់ដល់ពួកគេយ៉ាងដូចម្ដេចខ្លះ ដើម្បីឱ្យពួកគេបានយល់ថា អ្វីដែលអ្នកបាននាំមក គឺជាការពិត ហើយអ្វីដែលមាននៅឯពួកគេគឺក្លែងក្លាយនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល