សូរ៉ា 6 · ជូស 7
Al-An'am · 6:63
قُلْ مَنْ يُنَجِّيكُمْ مِنْ ظُلُمَاتِ الْبَرِّ وَالْبَحْرِ تَدْعُونَهُ تَضَرُّعًا وَخُفْيَةً لَئِنْ أَنْجَانَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកជួយ សង្គ្រោះពួកអ្នកពីភាពងងឹត(គ្រោះមហន្ដរាយ)នៅលើគោក និង សមុទ្រ ខណៈដែលពួកអ្នកកំពុងបួងសួងសុំពីទ្រង់ដោយឱនលំទោន និងស្ងាត់ស្ងៀមថាៈ ជាការពិតណាស់ ប្រសិនបើទ្រង់បានជួយ សង្គ្រោះពួកយើងឱ្យរួចផុតពីគ្រោះមហន្ដរាយទាំងនេះ ពួកយើង ពិតជានឹងក្លាយទៅជាអ្នកដឹងគុណនោះ?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកជួយសង្គ្រោះពួកអ្នក និងធ្វើឱ្យពួកអ្នករួចផុតពីមហន្តរាយដែលពួកអ្នកបានជួបនៅក្នុងភាពងងឹត ទាំងនៅលើគោក និងនៅក្នុងសមុទ្រនោះ? ពួកអ្នកបួងសួងសុំពីទ្រង់តែមួយគត់ដោយឱនលំទោនទាំងពេលអាថ៌កំបាំង និងទាំងពេលបើកចំហថាៈ បើសិនជាម្ចាស់របស់ពួកយើងបានរំដោះពួកយើងរួចផុតអំពីមហន្តរាយទាំងនេះ ពួកយើងពិតជានឹងស្ថិតនៅក្នុងចំណោមអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់មកលើពួកយើងទាំងអស់គ្នា ដោយមិនគោរពម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល