សូរ៉ា 6 · ជូស 7

Al-An'am · 6:59

۞ وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۚ وَمَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلُمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ

ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។

តាហ្វសៀរ

ហើយកូនសោរនៃប្រការអាថ៌កំបាំងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់តែមួយគត់។ គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីទ្រង់នោះទេ។ ហើយទ្រង់ដឹងនូវរាល់អ្វីៗដែលមាននៅលើគោកដែលទ្រង់បានបង្កើត ដូចជាសត្វ រុក្ខជាតិ និងវត្ថុនានា។ ហើយទ្រង់ដឹងរាល់អ្វីៗដែលមាននៅក្នុងសមុទ្រ ដូចជាសត្វ រុក្ខជាតិ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះមកស្ថិតនៅទីកន្លែងណាមួយ ឬគ្រាប់ធញ្ញជាតិណាមួយត្រូវបានកប់ក្នុងដី ឬមានសំណើម ឬក្រៀមស្វិតនោះ ក្រៅពីសុទ្ធតែត្រូវបានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់ដែលត្រូវគេរក្សាទុក គឺឡាវហ៊ុលម៉ះហ៊្វូស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់