សូរ៉ា 6 · ជូស 7
Al-An'am · 6:57
قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَكَذَّبْتُمْ بِهِ ۚ مَا عِنْدِي مَا تَسْتَعْجِلُونَ بِهِ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ الْحَقَّ ۖ وَهُوَ خَيْرُ الْفَاصِلِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្ថិត នៅលើភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ តែពួកអ្នកបាន បដិសេធនឹងវា។ ខ្ញុំពុំមានអ្វីដែលពួកអ្នកកំពុងតក់ក្រហល់នឹងវា (ទារុណកម្ម)នោះឡើយ។ ការសមេ្រចច្បាប់ទាំងអស់ គឺស្ថិតនៅ លើអល់ឡោះដែលទ្រង់បញ្ជាក់យ៉ាងច្បាស់នូវការពិត។ ហើយ ទ្រង់គឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ពុំមែនស្ថិតនៅលើការធ្វើតាមទំនើងចិត្តនោះទេ តែពួកអ្នកបែរជាបដិសេធមិនជឿលើភស្តុតាងនេះទៅវិញ។ ខ្ញុំគ្មានទណ្ឌកម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់នោះទេ ហើយខ្ញុំក៏គ្មានសញ្ញាភស្តុតាងដ៏អស្ចារ្យទាំងឡាយដែលពួកអ្នកបានទាមទារនោះដែរ។ តាមពិត រឿងទាំងនោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូច្នោះ ការកាត់សេចក្តី(ដែលក្នុងចំណោមនោះ ក៏មានអ្វីដែលពួកអ្នកបានស្នើសុំដែរនោះ) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មានបន្ទូលការពិត ហើយទ្រង់នឹងកាត់សេចក្តីនឹងវា។ ហើយទ្រង់ជាអ្នកដែលល្អបំផុតក្នុងការវែកញែក និងបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវអ្នកដែលស្ថិតនៅលើផ្លូវពិត និងអ្នកដែលស្ថិតនៅលើផ្លូវខុស។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល