សូរ៉ា 6 · ជូស 7
Al-An'am · 6:54
وَإِذَا جَاءَكَ الَّذِينَ يُؤْمِنُونَ بِآيَاتِنَا فَقُلْ سَلَامٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ الرَّحْمَةَ ۖ أَنَّهُ مَنْ عَمِلَ مِنْكُمْ سُوءًا بِجَهَالَةٍ ثُمَّ تَابَ مِنْ بَعْدِهِ وَأَصْلَحَ فَأَنَّهُ غَفُورٌ رَحِيمٌ
ហើយនៅពេលបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើងបានមកដល់អ្នកនោះ ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ ពួកគេថាៈ សូមភាពសុខសាន្ដកើតមានដល់ពួកអ្នក។ ម្ចាស់របស់ ពួកអ្នកបានកំណត់ក្ដីមេត្ដាករុណាលើខ្លួនរបស់ទ្រង់។ ពិតប្រាកដ ណាស់ អ្នកណាក្នុងចំណោមពួកអ្នកបានប្រព្រឹត្ដអំពើអាក្រក់ដោយ ល្ងង់ខ្លៅ ក្រោយមកគេបានសារភាពកំហុស និងបានកែខ្លួនវិញ បន្ទាប់ពីនោះ ពិតប្រាកដណាស់អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងបណ្ដាសញ្ញាភស្តុតាងទាំងឡាយរបស់យើងដែលជាសាក្សីបញ្ជាក់ទៅលើសច្ចភាព(ភាពត្រឹមត្រូវ)នៃអ្វីដែលអ្នកបាននាំមកឱ្យនោះបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបសាឡាមទៅកាន់ពួកគេដើម្បីជាការផ្ដល់កិត្តិយសដល់ពួកគេ។ ហើយចូរអ្នកផ្ដល់ដំណឹងរីករាយដល់ពួកគេចុះថា ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ទូលំទូលាយបំផុត។ ពិតប្រាកដណាស់ អល់ឡោះបានដាក់កំណត់ក្តីមេត្តាករុណា និងការឆ្លើយតបនូវការសុំការអនុគ្រោះទៅលើខ្លួនរបស់ទ្រង់ផ្ទាល់។ ដូច្នេះ ជនណាដែលបានប្រព្រឹត្តនូវអំពើបាបកម្មក្នុងចំណោមពួកអ្នក ដោយភាពអវិជ្ជានិងល្ងង់ខ្លៅ បន្ទាប់មក គេបានសារភាពកំហុសបន្ទាប់ពីបានប្រព្រឹត្តអំពើបាបកម្ម និងបានកែប្រែទង្វើរបស់គេនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសឱ្យគេនូវអ្វីដែលគេបានប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមបណ្តាខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល