សូរ៉ា 6 · ជូស 7
Al-An'am · 6:50
قُلْ لَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ لَكُمْ إِنِّي مَلَكٌ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ ۚ أَفَلَا تَتَفَكَّرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដែលប្រាប់ពួកអ្នក ថាៈ ឃ្លាំងទាំងឡាយរបស់អល់ឡោះនៅនឹងខ្ញុំ និងមិនដែលប្រាប់ ពួកអ្នកថាៈ ខ្ញុំដឹងនូវប្រការអាថ៌កំបាំងឡើយ ហើយខ្ញុំក៏មិនដែល ប្រាប់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ដែរ។ ខ្ញុំមិន ធ្វើតាមក្រៅពីអ្វីដែលគេ(អល់ឡោះ)ផ្ដល់សារឱ្យខ្ញុំឡើយ។ ចូរ អ្នកពោលទៀតថាៈ តើអ្នកពិការភ្នែក និងអ្នកមើលឃើញស្មើគ្នា ដែរឬទេ? តើពួកអ្នកមិនពិចារណាទេឬ?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ខ្ញុំមិនដែលប្រាប់ពូកអ្នកថា ពិតប្រាកដណាស់ ខ្ញុំមានឃ្លាំងនៃលាភសក្ការៈរបស់អល់ឡោះ ហើយខ្ញុំផ្តល់វាទៅឲ្យជនណាដែលខ្ញុំមានចេតនានោះទេ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកថា ខ្ញុំដឹងនូវប្រការអាថ៌កំបាំងនោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំបានដឹងប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ខ្ញុំគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយនោះដែរ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេ(អល់ឡោះ)បានផ្តល់មកឱ្យខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនទាមទារនូវអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនោះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នាដែរឬទេរវាងពួកគ្មានជំនឿដែលពិការភ្នែកមើលមិនឃើញការពិត និងបណ្តាអ្នកមានជំនឿដែលមើលឃើញការពិត និងបានជឿនោះ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនយកខួរក្បាលរបស់ពួកអ្នកមកធ្វើការពិចារណាចំពោះសញ្ញាភស្តុតាងទាំងឡាយដែលមាននៅជុំវិញខ្លួនពួកអ្នកទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល