សូរ៉ា 6 · ជូស 7
Al-An'am · 6:31
قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ ۖ حَتَّىٰ إِذَا جَاءَتْهُمُ السَّاعَةُ بَغْتَةً قَالُوا يَا حَسْرَتَنَا عَلَىٰ مَا فَرَّطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ ۚ أَلَا سَاءَ مَا يَزِرُونَ
ពួកដែលបានបដិសេធនឹងការជួបអល់ឡោះនោះពិតជា បានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេ ភ្លាមៗ ពួកគេនិយាយថាៈ ពួកយើងគួរឱ្យសោកស្ដាយបំផុតទៅ លើអ្វីដែលពួកយើងបានធេ្វសប្រហែសនៅក្នុងវា(លោកិយ)ខណៈ ដែលពួកគេរែកពន់នូវបាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ ចូរ ដឹងថា. អ្វីដែលពួកគេកំពុងរែកនោះគឺអាក្រក់បំផុត។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿលើការពង្រស់ឱ្យរស់ឡើងវិញនៅថ្ងៃបរលោក ហើយពួកគេសុំបញ្ចៀសខ្លួនគេឲ្យឆ្ងាយអំពីការឈរនៅចំពោះមុខអល់ឡោះនោះ ពិតជាបានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេមួយភ្លាមៗដោយពួកគេមិនបានដឹងជាមុននោះ ពួកគេក៏បាននិយាយទាំងមានវិប្បដិសារីយ៉ាងខ្លាំងថាៈ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើង! ក្តីសង្ឃឹមរបស់ពួកយើងបានបាត់បង់ដោយសារតែអ្វីដែលពួកយើងបានធេ្វសប្រហែស ដូចជាការមិនមានជំនឿចំពោះអល់ឡោះ និងពុំមានការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ខណៈដែលពួកគេរែកពន់អំពើអាក្រក់របស់ពួកគេនៅលើខ្នងរបស់ពួកគេ។ ពិតប្រាកដណាស់ អ្វីដែលពួកគេរែកពន់នៃប្រការអាក្រក់នោះ គឺអាក្រក់ជាទីបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល