សូរ៉ា 6 · ជូស 7
Al-An'am · 6:23
ثُمَّ لَمْ تَكُنْ فِتْنَتُهُمْ إِلَّا أَنْ قَالُوا وَاللَّهِ رَبِّنَا مَا كُنَّا مُشْرِكِينَ
ក្រោយមកពួកគេគ្មានចម្លើយអ្វីក្រៅពីបាននិយាយថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង ពួក យើងមិនមែនជាអ្នកស្ហ៊ីរិកឡើយ។
តាហ្វសៀរ
ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីនោះទេបន្ទាប់ពីការសាកសួរនេះហើយនោះ ក្រៅពីពួកគេនិយាយលាងខ្លួនពួកគេពីពួកព្រះទាំងអស់នោះប៉ុណ្ណោះ ហើយពួកគេនិយាយទាំងភូតភរថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង! កាលនៅលើលោកិយ ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេងរួម)ជាមួយនឹងទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកយើង គឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយអង្គគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល