សូរ៉ា 6 · ជូស 7
Al-An'am · 6:18
وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្ដាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប។
តាហ្វសៀរ
ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលអាចធ្វើឱ្យពួកគេអាប់ឱន ជាម្ចាស់មហាខ្ពង់ខ្ពស់ទៅលើពួកគេគ្រប់រូបភាពទាំងអស់ដែលគ្មាននរណាអាចធ្វើឱ្យទ្រង់អសមត្ថភាពបានឡើយ ហើយក៏គ្មាននរណាម្នាក់ឱ្យយកឈ្នះទ្រង់បាននោះដែរ។ អ្វីៗទាំងអស់សុទ្ធតែឱនលំទោនចំពោះទ្រង់។ ទ្រង់ស្ថិតនៅខាងលើខ្ញុំបម្រើរបស់ទ្រង់ទៅតាមអ្វីដែលសាកសមនឹងទ្រង់។ ហើយទ្រង់គឺជាម្ចាស់ដែលមហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ជាម្ចាស់មហាដឹងបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល