សូរ៉ា 6 · ជូស 8
Al-An'am · 6:165
وَهُوَ الَّذِي جَعَلَكُمْ خَلَائِفَ الْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِيَبْلُوَكُمْ فِي مَا آتَاكُمْ ۗ إِنَّ رَبَّكَ سَرِيعُ الْعِقَابِ وَإِنَّهُ لَغَفُورٌ رَحِيمٌ
ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នក គ្រប់គ្រងផែនដី(ពីជំនាន់មួយទៅជំនាន់មួយ) ហើយទ្រង់បានលើក ឋានៈពួកអ្នកមួយចំនួនឱ្យលើសពីគ្នា ដើម្បីទ្រង់នឹងសាកល្បងពួក អ្នកចំពោះអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នករហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ដើម្បីធ្វើការអភិវឌ្ឍន៍លើវា(ផែនដី) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួនក្នុងចំណោមពួកអ្នកឲ្យលើសពីគ្នា មិនថាចំពោះការបង្កើត ការផ្តល់លាភសក្ការៈ ឬក្រៅពីនេះទៀត ដើម្បីទ្រង់នឹងសាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកនៃប្រការទាំងនេះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពទោសកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល