សូរ៉ា 6 · ជូស 8
Al-An'am · 6:144
وَمِنَ الْإِبِلِ اثْنَيْنِ وَمِنَ الْبَقَرِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنْثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنْثَيَيْنِ ۖ أَمْ كُنْتُمْ شُهَدَاءَ إِذْ وَصَّاكُمُ اللَّهُ بِهَٰذَا ۚ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا لِيُضِلَّ النَّاسَ بِغَيْرِ عِلْمٍ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ហើយក្នុងនោះមានសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ (ញី និងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់ញីទាំងពីរឬ ដែលអល់ឡោះ បានហាមឃាត់នោះ? ឬពួកអ្នកជាសាក្សីនៅពេលដែលអល់ឡោះ បានហាមឃាត់វានោះ? ដូចេ្នះ តើអ្នកណាដែលអយុត្ដិធម៌ជាងអ្នក ដែលមួលបងា្កច់ទៅលើអល់ឡោះដោយការភូតកុហកដើម្បីធ្វើ ឱ្យមនុស្សវងេ្វងដោយគ្មានចំណេះដឹងនោះ? ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលអយុត្ដិធម៌ឡើយ។
តាហ្វសៀរ
ហើយប្រភេទដែលនៅសល់ក្នុងចំណោមសត្វទាំងប្រាំបីគូនោះគឺៈ សត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ប្រភេទទាំងពីរនេះដោយហេតុផលថា វាជាសត្វឈ្មោល ឬសត្វញី ឬដោយសារតែវាមានកូននៅក្នុងផ្ទៃរបស់វាឬ? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមាន(តាមការអះអាងរបស់ពួកអ្នក)ក្នុងខណៈពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកដោយការដាក់បម្រាមចំពោះសត្វពាហនៈដែលពួកអ្នកបានដាក់បម្រាមទាំងនោះ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពាននិងប្រព្រឹត្តបាបកម្មធំធេងជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះទេ ដោយពួកគេបានចោទថា ទ្រង់បានដាក់បម្រាមនូវអ្វីដែលអល់ឡោះមិនដាក់បម្រាមចំពោះវាសោះ ដើម្បីធ្វើឲ្យមនុស្សវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវដោយគ្មានមូលដ្ឋានពីចំណេះដឹងដែលត្រឹមត្រូវទាល់តែសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញពួកដែលបំពានដោយការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល