សូរ៉ា 6 · ជូស 7
Al-An'am · 6:14
قُلْ أَغَيْرَ اللَّهِ أَتَّخِذُ وَلِيًّا فَاطِرِ السَّمَاوَاتِ وَالْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ ۗ قُلْ إِنِّي أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យខ្ញុំយកអ្នកគាំពារ ក្រៅពីអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកប្រទានអាហារ ហើយទ្រង់មិនត្រូវការគេប្រទានអាហារ ឱ្យឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេ(អល់ឡោះ) បញ្ជា ឱ្យក្លាយទៅជាអ្នកកាន់សាសនាអ៊ីស្លាមមុនគេ ហើយចូរអ្នកកុំ ក្លាយខ្លួនក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈរូបបដិមា និងអ្វីផ្សេងទៀតរួមជាមួយនឹងអល់ឡោះថាៈ តើអាចទទួលយកបានដែរឬទេដែលខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ ហើយខ្ញុំសុំជំនួយពីគេនោះ ខណៈដែលទ្រង់ គឺជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយគ្មានគំរូពីមុនមកសោះនោះ? ពិតណាស់ មេឃនិងផែនដីមិនត្រូវបានគេបង្កើតពីមុនមកនោះទេ។ ហើយទ្រង់គឺជាអ្នកដែលប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មានខ្ញុំបម្រើរបស់ទ្រង់អ្នកណាម្នាក់ផ្តល់លាភសក្ការៈដល់ទ្រង់នោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់នោះទេ តែបណ្តាខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ទៅវិញទេដែលពួកគេជាអ្នកមានតម្រូវការចំពោះទ្រង់នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានម្ចាស់របស់ខ្ញុំបញ្ជាឱ្យក្លាយទៅជាអ្នកគោរពប្រណិប័តន៍និងបន្ទាបខ្លួនចំពោះទ្រង់(ជាជនមូស្លីម)មុនគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។ ហើយទ្រង់បានហាមខ្ញុំមិនឱ្យខ្ញុំក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលយកអ្វីផ្សេងមកគោរពសក្ការៈរួមជាមួយនឹងទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល