សូរ៉ា 6 · ជូស 8
Al-An'am · 6:130
يَا مَعْشَرَ الْجِنِّ وَالْإِنْسِ أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا شَهِدْنَا عَلَىٰ أَنْفُسِنَا ۖ وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنْفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
ឱបណ្ដាក្រុមជិននិងមនុស្សលោក. តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នក ហើយពួកគេមិននិទាន រឿងប្រាប់ពួកអ្នកនូវភស្ដុតាងទាំងឡាយរបស់យើង ព្រមទាំងដាស់ តឿនព្រមានពួកអ្នកអំពីការជួបនៅថ្ងៃនេះ(បរលោក)ទេឬ? ពួក គេបានតបថាៈ យើងបានធ្វើសាក្សីលើខ្លួនយើងផ្ទាល់។ ហើយការ រស់នៅក្នុងលោកិយបានបោកបញ្ឆោតពួកគេ ព្រមទាំងពួកគេបាន ធ្វើសាក្សីលើខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ប្រឆាំងមែន។
តាហ្វសៀរ
ហើយយើង(អល់ឡោះ)នឹងមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថាៈ ឱបណ្តាក្រុមមនុស្សលោក និងជិនទាំងឡាយ! តើបណ្តាអ្នកនាំសារដែលមកពីពូជពង្សពួកអ្នក(គឺពូជមនុស្ស)មិនបានមកដល់ពួកអ្នក ហើយសូត្រនូវអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេ ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក ពោលគឺថ្ងៃបរលោកនេះទេឬ? ពួកគេបានឆ្លើយតបថាៈ ពិតមែនហើយ ពួកគេ(បណ្តាអ្នកនាំសារ)ពិតជាបានមកដល់ពួកយើងមែន។ នៅក្នុងថ្ងៃនេះ ពួកយើងសូមទទួលស្គាល់ចំពោះខ្លួនពួកយើងផ្ទាល់ថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ទ្រង់ គឺពិតជាបានផ្សព្វផ្សាយមកដល់ពួកយើងមែន ហើយពួកយើងក៏ទទួលស្គាល់ដែរពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែ ពួកយើងធ្លាប់បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបដិសេធ(មិនព្រមជឿ)ពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេដោយសារតែអ្វីដែលមាននៅក្នុងវា(លោកិយ)នៃការតុបតែងលម្អ ភាពឆើតឆាយនៃលោកិយ និងការសើយសុខដែលមិនស្ថិតស្ថេរនេះ។ ហើយពួកគេបានទទួលស្គាល់ចំពោះខ្លួនពួកគេថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់ពិតមែនកាលនៅក្នុងលោកិយ។ ក៏ប៉ុន្តែ ការទទួលស្គាល់ និងការមានជំនឿរបស់ពួកគេ(នៅក្នុងថ្ងៃបរលោកនេះ) គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះវាហួសពេលទៅហើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល