សូរ៉ា 6 · ជូស 8

Al-An'am · 6:128

وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَا مَعْشَرَ الْجِنِّ قَدِ اسْتَكْثَرْتُمْ مِنَ الْإِنْسِ ۖ وَقَالَ أَوْلِيَاؤُهُمْ مِنَ الْإِنْسِ رَبَّنَا اسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَا أَجَلَنَا الَّذِي أَجَّلْتَ لَنَا ۚ قَالَ النَّارُ مَثْوَاكُمْ خَالِدِينَ فِيهَا إِلَّا مَا شَاءَ اللَّهُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ

ហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំពួកគេទាំងអស់ គ្នា(ទ្រង់មានបន្ទូលថា) ឱក្រុមជិន. ជាការពិតណាស់ ពួកអ្នកបាន ធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយមិត្ដភក្ដិរបស់ពួកគេអំពី មនុស្សលោកបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. យើងបាន ទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ហើយពួកយើងបានដល់ ពេលវេលាដែលទ្រង់បានកំណត់ឱ្យពួកយើងហើយ។ អល់ឡោះបាន មានបន្ទូលថាៈ ឋាននរកគឺជាកន្លែងដែលពួកអ្នករស់នៅជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។

តាហ្វសៀរ

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំមនុស្សលោក និងពពួកជិន ក្រោយមក ទ្រង់មានបន្ទូលថាៈ ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង ព្រមទាំងបានរារាំងពួកគេពីមាគ៌ារបស់អល់ឡោះថែមទៀត។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សលោកបានឆ្លើយតបនឹងម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងម្នាក់ៗសុទ្ធតែបានទទួលផលប្រយោជន៍ពីមិត្តភក្តិរបស់ពួកយើង។ ពួកជិនបានទទួលផលប្រយោជន៍ពីការគោរពប្រតិបត្តិរបស់មនុស្សចំពោះពួកវា រីឯមនុស្សលោកវិញ ពួកគេទទួលផលប្រយោជន៍តាមរយៈការត្រេកត្រអាលនៃកិលេសតណ្ហារបស់ពួកគេ។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះពួកយើងហើយ ព្រោះពេលនេះ គឺជាថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ឋានរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកត្រូវស្ថិតនៅក្នុងវាជាអមតៈ លើកលែងតែរយៈពេលមួយដែលអល់ឡោះមានចេតនា ដែលនៅចន្លោះរវាងការពង្រស់ពួកគេពីផ្នូររបស់ពួកគេវិញ រហូតដល់ពេលវេលាដែលត្រឡប់ពួកគេទៅកាន់នរកជើហាន់ណាំ។ នេះហើយជារយៈពេលពួកគេមិនស្ថិតនៅជាអមតៈក្នុងឋាននរកនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់ដែលមហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងថាតើជនណាដែលសាកសមនឹងទទួលនូវទណ្ឌកម្ម។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់