សូរ៉ា 6 · ជូស 8
Al-An'am · 6:124
وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَنْ نُؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ ۘ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ ۗ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِنْدَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ
ហើយនៅពេលដែលភស្ដុតាង(គម្ពីរគួរអាន)បានមក ដល់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមិនជឿឡើយ លុះត្រា តែគេផ្ដល់ឱ្យពួកយើងដូចអ្វីដែលគេបានផ្ដល់ឱ្យបណ្ដាអ្នកនាំសារ របស់អល់ឡោះ។ (អល់ឡោះមានបន្ទូលតបវិញថា) អល់ឡោះ ដឹងបំផុតចំពោះអ្នកណាដែលទ្រង់នឹងផ្ដល់សាររបស់ទ្រង់។ ទ្រង់នឹង ធ្វើឱ្យពួកដែលប្រព្រឹត្ដបាបកម្មមានភាពទន់ខ្សោយចំពោះអល់ឡោះ និងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរដោយសារតែអ្វីដែលពួកគេធ្លាប់ បានប្រើល្បិច។
តាហ្វសៀរ
ហើយនៅពេលដែលភស្តុតាងណាមួយក្នុងចំណោមបណ្តាភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីរបស់ទ្រង់បានមកដល់ពួកមេដឹកនាំនៃពួកគ្មានជំនឿទាំងនោះ ពួកគេបាននិយាយថាៈ ពួកយើងនឹងមិនមានជំនឿជាដាច់ខាត លុះត្រាតែអល់ឡោះទ្រង់ប្រទានឲ្យពួកយើងដូចអ្វីដែលទ្រង់បានប្រទានទៅឲ្យបណ្តាព្យាការីៗទាំងឡាយនៃភាពជាព្យាការីនិងសាររបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលសាររបស់ទ្រង់ និងអនុវត្តតាមអ្វីដែលមាននៅក្នុងវា។ ដូច្នេះ អល់ឡោះទ្រង់ជ្រើសរើសរូបគេសម្រាប់ទទួលតំណែងជាព្យាការី និងទទួលនូវសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពអាម៉ាសនិងភាពថោកទាបបំផុតព្រោះតែភាពអំណួតក្អេងក្អាងរបស់ពួកគេអំពីការពិត ហើយនិង(ទទួល)ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចរបស់ពួកគេដែលពួកគេបានរៀបចំ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល