សូរ៉ា 6 · ជូស 7

Al-An'am · 6:12

قُلْ لِمَنْ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قُلْ لِلَّهِ ۚ كَتَبَ عَلَىٰ نَفْسِهِ الرَّحْمَةَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ ۚ الَّذِينَ خَسِرُوا أَنْفُسَهُمْ فَهُمْ لَا يُؤْمِنُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ ថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណា លើខ្លួនរបស់ទ្រង់។ ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកអ្នកទៅកាន់ថ្ងៃ បរលោកវិញដោយគ្មានការសង្ស័យចំពោះវាឡើយ។ ពួកដែលខាត បង់ខ្លួនឯងនោះ គឺជាពួកដែលគ្មានជំនឿ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើការគ្រប់គ្រងមេឃជាច្រើនជាន់ ការគ្រប់គ្រងផែនដី និងការគ្រប់គ្រងអ្វីៗដែលមាននៅរវាងមេឃនិងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយប្រាប់(ពួកគេ)ថាៈ ការគ្រប់គ្រងវាទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់ ជាក្តីសប្បុរសអំពីទ្រង់ចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនប្រញាប់ដាក់ទណ្ឌពួកគេភ្លាមៗឡើយ។ លុះនៅពេលដែលពួកគេមិនព្រមសារភាពកំហុសនោះ ទ្រង់នឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ជាថ្ងៃដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខ្លួនពួកគេបានខាតបង់ដោយការគ្មានជំនឿចំពោះអល់ឡោះនោះ ចូរឱ្យពួកគេសង្គ្រោះខ្លួនរបស់ពួកគេពីភាពខាតបង់ចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់