សូរ៉ា 6 · ជូស 8
Al-An'am · 6:114
أَفَغَيْرَ اللَّهِ أَبْتَغِي حَكَمًا وَهُوَ الَّذِي أَنْزَلَ إِلَيْكُمُ الْكِتَابَ مُفَصَّلًا ۚ وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْلَمُونَ أَنَّهُ مُنَزَّلٌ مِنْ رَبِّكَ بِالْحَقِّ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
ហើយតើឱ្យខ្ញុំរកអ្នកកាត់សេចក្ដីផេ្សងពីអល់ឡោះឬ ខណៈដែលទ្រង់ជាអ្នកបញ្ចុះគម្ពីរយ៉ាងច្បាស់លាស់ឱ្យពួកអ្នក ហើយ ពួកដែលយើងបានប្រទានគម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យពួកគេ ដោយពួកគេដឹងថា គម្ពីរនោះពិតជាត្រូវបានបញ្ចុះមកពីម្ចាស់របស់ អ្នកយ៉ាងពិតប្រាកដនោះ? ដូចេ្នះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែល មានការសង្ស័យឱ្យសោះ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះថាៈ តើសមហេតុផលដែរឬទេក្នុងការដែលខ្ញុំទទួលយកការកាត់សេចក្តីរវាងខ្ញុំនិងពួកអ្នកផ្សេងពីអល់ឡោះនោះ? ជាការពិតណាស់ អល់ឡោះ ទ្រង់គឺជាម្ចាស់ដែលបានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ពួកអ្នកដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់នូវរាល់ប្រការទាំងអស់។ ហើយចំពោះពួកយូដាដែលយើងបានប្រទានដល់ពួកគេនូវគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលយើងបានប្រទានដល់ពួកគេនូវគម្ពីរអ៊ិនជីលនោះ ពួកគេបានដឹងយ៉ាងច្បាស់ថា ជាការពិតណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នោះ គឺពោរពេញទៅដោយសេចក្តីពិត ដោយសារតែពួកគេបានប្រទះឃើញវានៅក្នុងគម្ពីររបស់ពួកគេទាំងពីរ(ពួកយូដា និងពួកណាសរ៉នី)នូវភស្តុតាងដែលបញ្ជាក់យ៉ាងដូច្នោះ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការសង្ស័យចំពោះអ្វីដែលយើងបានវ៉ាហ៊ីទៅកាន់អ្នកឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល