សូរ៉ា 6 · ជូស 8
Al-An'am · 6:112
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِيٍّ عَدُوًّا شَيَاطِينَ الْإِنْسِ وَالْجِنِّ يُوحِي بَعْضُهُمْ إِلَىٰ بَعْضٍ زُخْرُفَ الْقَوْلِ غُرُورًا ۚ وَلَوْ شَاءَ رَبُّكَ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
ដូចេ្នះដែរ យើងបានចាត់តាំងរាល់ៗណាពីជាសត្រូវនឹង ស្ហៃតនរបស់មនុស្សនិងជិន ដែលពួកគេមួយចំនួនបានពាំនាំពាក្យសំដី ផ្អែមល្ហែមទៅវិញទៅមកដោយការបោកប្រាស់។ ប្រសិនបើម្ចាស់ របស់អ្នកមានចេតនា ពួកគេប្រាកដជាមិនធ្វើដូចេ្នះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយឱ្យពួកគេធ្វើអ្វីដែលពួកគេកំពុងប្រឌិតចុះ។
តាហ្វសៀរ
ហើយដូចដែលយើងបានសាកល្បងអ្នកតាមរយៈភាពជាសត្រូវរបស់ពួកមុស្ហរីគីនមកចំពោះអ្នកនោះដែរ យើងក៏ធ្លាប់បានសាកល្បងចំពោះបណ្តាព្យាការីជំនាន់មុនអ្នកដូច្នោះដែរ។ ពិតណាស់ យើងបានចាត់តាំងទៅចំពោះម្នាក់ៗក្នុងចំណោមពួកគេ(បណ្តាព្យាការីទាំងនោះ)នូវសត្រូវជាច្រើនដែលមានទាំងសត្រូវដែលជាមនុស្ស និងសត្រូវដែលជាពពួកជិន ដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នាទៅវិញទៅមកតាមរយៈការតុបតែងលម្អប្រការដែលអាក្រក់(ឲ្យមើលឃើញថាជាប្រការល្អ)ដើម្បីពួកវាបោកប្រាស់ពួកគេ។ ហើយប្រសិនអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនចង់ឲ្យពួកគេធ្វើដូច្នោះទេនោះ ពិតណាស់ ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់មានចេតនាចង់សាកល្បងពួកគេយ៉ាងដូច្នោះ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ ហើយនិងអ្វីដែលពួកគេបានប្រឌិតឡើងនៃការប្រឆាំង និងប្រការដែលមិនពិតនោះចុះ ហើយចូរអ្នកកុំតាមពួកគេឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល