សូរ៉ា 6 · ជូស 7

Al-An'am · 6:105

وَكَذَٰلِكَ نُصَرِّفُ الْآيَاتِ وَلِيَقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ

ដូច្នោះដែរ យើងបញ្ជាក់នូវភស្ដុតាងជាច្រើនទៀត។ តែ ពួកគេ(ពួកមូស្ហរីគីន)បែរជានិយាយថាៈ អ្នក(មូហាំម៉ាត់)បានរៀន (ពីពួកយ៉ាហ៊ូទី និងណាសរ៉នី)ទៅវិញ។ ហើយយើងនឹងបកស្រាយ វា(គម្ពីរគួរអាន)ដល់ក្រុមដែលចេះដឹង។

តាហ្វសៀរ

ហើយដូចដែលយើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្ដុតាងនិងអំណះអំណាងជាច្រើនប្រភេទដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះនោះដែរ យើងក៏បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌជាច្រើនប្រភេទនៃគម្ពីរគួរអានពាក់ព័ន្ធទៅនឹងការសន្យា(ផ្តល់ផលបុណ្យ) ការព្រមាន(ដាក់ទោសទណ្ឌ) និងការដាស់តឿនព្រមានផងដែរ។ ហើយពួកមុស្ហរីគីននឹងនិយាយថា នេះមិនមែនជាវ៉ាហ៊ី(សារពីអល់ឡោះ)នោះទេ។ តាមពិតអ្នក(ព្យាការីមូហាំម៉ាត់)បានសិក្សាវាពីពួកអះលីគីតាប(ពួកដែលអល់ឡោះបានប្រទានគម្ពីរឲ្យ)មុនអ្នកប៉ុណ្ណោះ។ ហើយយើងនឹងបកស្រាយបញ្ជាក់នូវការពិតដល់មនុស្សលោកតាមរយៈការបែងចែកវាក្យខណ្ឌទាំងនេះជាច្រើនប្រភេទសម្រាប់បណ្តាអ្នកមានជំនឿក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ ពីព្រោះពួកគេ គឺជាអ្នកដែលព្រមទទួលយក និងដើរតាមការពិតនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់