សូរ៉ា 59 · ជូស 28

Al-Hashr · 59:11

۞ أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِنْ قُوتِلْتُمْ لَنَنْصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ

តើអ្នក(មូហាំម៉ាត់)មិនបានមើលទេឬ ចំពោះពួកពុតត្បុត ដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេដែលបានប្រឆាំងក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ថាៈ ប្រសិន បើពួកអ្នកត្រូវគេបណេ្ដញចេញ យើងពិតជានឹងចាកចេញជាមួយ ពួកអ្នកដែរ ហើយយើងមិនធ្វើតាមអ្នកណាម្នាក់ដែលប្រឆាំងនឹង ពួកអ្នកជាដាច់ខាត។ តែប្រសិនបើពួកអ្នកត្រូវគេវាយប្រហារវិញ យើងពិតជាជួយពួកអ្នកនោះ? ហើយអល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។

តាហ្វសៀរ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួកពុតត្បុតដែលពួកគេលាក់បាំងនូវភាពគ្មានជំនឿ និងបង្ហាញថាខ្លួនពួកគេជាអ្នកមានជំនឿ ដែលបាននិយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកយូដាដែលជាអ្នកកាន់តាមគម្ពីរតាវរ៉តដែលត្រូវបានគេកែប្រែនោះថាៈ ចូរពួកអ្នកស្ថិតនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នកចុះ ដាច់ខាតពួកយើងនឹងមិនបោះបង់ចោលពួកអ្នក និងមិនចាកចេញពីពួកអ្នកឡើយ។ ហើយប្រសិនបើពួកអ្នកត្រូវបានអ្នកឥស្លាមបណេ្ដញចេញពីលំនៅដ្ឋាន(របស់ពួកអ្នក)នោះ ពួកយើងពិតជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នាក់ដែលចង់រារាំងពួកយើងមិនឱ្យចាកចេញទៅជាមួយពួកអ្នកឡើយ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនោះ ពួកយើងប្រាកដជានឹងជួយពួកអ្នកប្រយុទ្ធជាមួយនឹងពួកគេវិញ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថាៈ ពិតប្រាកដណាស់ ពួកពុតត្បុតនោះ គឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេបានអះអាងថា ពួកគេនឹងចាកចេញជាមួយនឹងពួកយូដាប្រសិនបើពួកយូដាត្រូវបានគេបណ្តេញចេញ ហើយនិងចូលរួមប្រយុទ្ធជាមួយនឹងពួកគេ ប្រសិនបើមានគេមកប្រយុទ្ធជាមួយពួកគេនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់