សូរ៉ា 58 · ជូស 28

Al-Mujadila · 58:22

لَا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ ۚ أُولَٰئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُمْ بِرُوحٍ مِنْهُ ۖ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ أُولَٰئِكَ حِزْبُ اللَّهِ ۚ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ

អ្នក(មូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើ អល់ឡោះនិងថ្ងៃបរលោក អាណិតស្រឡាញ់ពួកដែលប្រឆាំងនឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកគេជាឪពុក របស់ពួកគេ ឬកូនចៅរបស់ពួកគេ ឬបងប្អូនរបស់ពួកគេ ឬក៏ពូជពង្ស របស់ពួកគេក៏ដោយ។ ពួកទាំងនោះហើយដែលទ្រង់បានចារទុកនូវ ភាពមានជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ ហើយទ្រង់បានធ្វើឱ្យពួក គេមានភាពរឹងមាំកាន់តែខ្លាំងដោយមានជំនួយពីទ្រង់។ ហើយទ្រង់ នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោម វា ដោយពួកគេនៅក្នុងនោះជាអមតៈ។ អល់ឡោះបានយល់ព្រម ចំពោះពួកគេ។ ហើយពួកគេក៏បានយល់ព្រមចំពោះទ្រង់វិញដែរ។ អ្នកទាំងនោះគឺជាក្រុមរបស់អល់ឡោះ។ ចូរដឹងថាៈ ពិតប្រាកដ ណាស់ ក្រុមរបស់អល់ឡោះគឺជាអ្នកដែលទទួលបានជ័យជំនះ។

តាហ្វសៀរ

អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកនោះ អាណិតស្រឡាញ់ និងចងសម្ព័ន្ធមិត្តជាមួយនឹងពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទាំងនោះ គឺជាឪពុករបស់ពួកគេ ឬជាកូនៗរបស់ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាពូជពង្សរបស់ពួកគេក៏ដោយ ពីព្រោះសេចក្តីជំនឿបានរារាំង(ពួកគេ)មិនឲ្យចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ និងដោយសារតែចំណងនៃសេចក្តីជំនឿ គឺខ្លាំងក្លាជាងចំណងអ្វីផ្សេងទៀតទាំងអស់។ ដូចនេះ គេត្រូវផ្តល់អាទិភាពដល់វា(ជំនឿ)មុន នៅពេលដែលមានភាពផ្ទុយគ្នា។ អ្នកដែលមិនចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(សូម្បីតែពួកគេជាសាច់ញាតិនឹងគ្នា)នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេដោយគ្មានប្រែប្រួលឡើយ ហើយទ្រង់បានឱ្យពួកគេកាន់តែមានភាពរឹងមាំថែមទៀត តាមរយៈភស្តុតាងនិងពន្លឺអំពីទ្រង់។ ហើយនៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយឧបការគុណពីអល់ឡោះនឹងមិនត្រូវបានកាត់ផ្តាច់ ឬបាត់បង់ពីពួកគេឡើយ។ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បាចំពោះពួកគេបន្ទាប់ពីនោះ(បន្ទាប់ពីចូលឋានសួគ៌)ទៀតឡើយ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឱ្យពួកគេដែលមិនចេះសាបសូន្យ ដែលក្នុងនោះ គឺការបានឃើញទ្រង់(ដោយផ្ទាល់ភ្នែកក)។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចដែលបានលើកឡើងនេះហើយ គឺជាកងទ័ពរបស់អល់ឡោះ ដែលពួកគេបានអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបញ្ឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលទ្រង់បានហាមឃាត់នោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ កងទ័ពរបស់អល់ឡោះជាម្ចាស់នោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេចអំពីវា ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់