សូរ៉ា 58 · ជូស 28

Al-Mujadila · 58:19

اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنْسَاهُمْ ذِكْرَ اللَّهِ ۚ أُولَٰئِكَ حِزْبُ الشَّيْطَانِ ۚ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ

ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ និងធ្វើឱ្យពួកគេ ភេ្លចភ្លាំងអំពីការរំលឹកអល់ឡោះ។ ពួកទាំងនោះជាក្រុមរបស់ ស្ហៃតន។ ចូរដឹងថាៈ ពិតប្រាកដណាស់់ ក្រុមរបស់ស្ហៃតនគឺជាពួក ដែលខាតបង់។

តាហ្វសៀរ

ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ ហើយបានធ្វើឲ្យពួកគេភេ្លចពីការរំលឹកចំពោះអល់ឡោះជាម្ចាស់ តាមរយៈការញុះញង់(បោកបញ្ឆោត)របស់វា។ ដូចនេះ ពួកគេមិនបានប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តនោះឡើយ តែពួកគេបែរជាប្រព្រឹត្តនូវប្រការដែលធ្វើឲ្យអល់ឡោះខឹងសម្បាទៅវិញ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនោះហើយ គឺជាបក្សពួក និងជាអ្នកដើរតាមស្ហៃតននោះ។ តើពុំមែនទេឬ បក្សពួក ហើយនិងអ្នកដើរតាមស្ហៃតននោះ គឺជាពួកដែលខាតបង់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ពីព្រោះពួកគេបានលក់សេចក្តីចង្អុលបង្ហាញប្តូរយកភាពវង្វេង ហើយលក់ឋានសួគ៌ប្តូរយកឋាននរក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់