សូរ៉ា 58 · ជូស 28

Al-Mujadila · 58:16

اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ فَلَهُمْ عَذَابٌ مُهِينٌ

ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែល (ដើម្បីការពារទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ)។ ហើយ ពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ដូចេ្នះ ពួកគេនឹង ទទួលទារុណកម្មដ៏សែនអាម៉ាស់។

តាហ្វសៀរ

ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារពីការសម្លាប់ដោយសារភាពគ្មានជំនឿ ដោយពួកគេបានបង្ហាញថាពួកគេជាជនមូស្លីមគ្រាន់តែដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្ដិរបស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេបានបង្វែរមនុស្សលោកអំពីការពិត(ចូលឥស្លាម) ដែលការធ្វើដូចនេះ ជាការធ្វើឲ្យអ្នកមូស្លីមមានភាពទន់ខ្សោយ និងបំបាក់ស្មារតីរបស់ពួកគេ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏គួរឱ្យអាម៉ាស់ និងអាប់ឱនជាទីបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់