សូរ៉ា 55 · ជូស 27
Ar-Rahman · 55:33
يَا مَعْشَرَ الْجِنِّ وَالْإِنْسِ إِنِ اسْتَطَعْتُمْ أَنْ تَنْفُذُوا مِنْ أَقْطَارِ السَّمَاوَاتِ وَالْأَرْضِ فَانْفُذُوا ۚ لَا تَنْفُذُونَ إِلَّا بِسُلْطَانٍ
ឱបណ្ដាជិននិងមនុស្សលោក. ប្រសិនបើពួកអ្នកមាន សមត្ថភាពអាចធ្វើដំណើរឆ្លងកាត់គ្រប់ទិសទីនៃមេឃជាច្រើនជាន់ និងផែនដី ចូរពួកអ្នកឆ្លងកាត់ចុះ។ ពួកអ្នកមិនអាចធ្វើដំណើរឆ្លង កាត់បានឡើយ លើកលែងតែមានការអនុញ្ញាត(ពីយើង)។
តាហ្វសៀរ
ហើយនៅពេលដែលពួកជិននិងមនុស្សលោកបានប្រមូលផ្តុំគ្នា(មកជួបជុំគ្នា)នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថាៈ ឱពួកជិននិងមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចរកឃើញផ្លូវចេញ ចេញអំពីជ្រុងណាមួយនៃមេឃនិងផែនដីនោះ ចូរពួកអ្នកធ្វើចុះ។ ជាការពិតណាស់ ពួកអ្នកមិនអាចធ្វើដូចនោះបានជាដាច់ខាត លើកលែងតែមានអំណាចណាមួយ។ តើពួកអ្នកអាចទទួលបានអំណាចនោះមកពីណា?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល