សូរ៉ា 53 · ជូស 27
An-Najm · 53:52
وَقَوْمَ نُوحٍ مِنْ قَبْلُ ۖ إِنَّهُمْ كَانُوا هُمْ أَظْلَمَ وَأَطْغَىٰ
ហើយ(ទ្រង់បានបំផ្លាញ)ក្រុមនួហកាលពីមុន។ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានបំពាន និងរឹងរូសបំផុត។
តាហ្វសៀរ
ហើយទ្រង់ក៏បានបំផ្លាញក្រុមរបស់ព្យាការីនួហមុននឹងក្រុមអាដនិងពួកសាមូដផងដែរ។ ពិតប្រាកដណាស់ ក្រុមរបស់ព្យាការីនួហ ពួកគេជាពួកដែលបំពានដ៏ខ្លាំងក្លា និងរឹងរូសជាងក្រុមអាដ និងពួកសាមូដទៅទៀត ពីព្រោះព្យាការីនួហបានរស់នៅជាមួយពួកគេរយៈពេលប្រាំបួនរយហាសិបឆ្នាំ អំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈទៅចំពោះអល់ឡោះតែមួយគត់ ក៏ប៉ុន្តែពួកគេមិនទទួលយកការអំពាវនាវនេះនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល