សូរ៉ា 53 · ជូស 27
An-Najm · 53:26
۞ وَكَمْ مِنْ مَلَكٍ فِي السَّمَاوَاتِ لَا تُغْنِي شَفَاعَتُهُمْ شَيْئًا إِلَّا مِنْ بَعْدِ أَنْ يَأْذَنَ اللَّهُ لِمَنْ يَشَاءُ وَيَرْضَىٰ
ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ ដែលការអន្ដរាគមន៍របស់ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ លើកលែងតែបន្ទាប់ពីអល់ឡោះអនុញ្ញាតឱ្យអ្នកណាដែលទ្រង់មាន ចេតនានិងយល់ព្រមប៉ុណ្ណោះ ។
តាហ្វសៀរ
ហើយមានម៉ាឡាអ៊ីកាត់ជាច្រើនដែលនៅលើមេឃជាច្រើនជាន់ ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានប្រយោជន៍អ្វីបន្តិចណាឡើយប្រសិនបើពួកគេចង់ជួយអន្តរាគមន៍ដល់នរណាម្នាក់ លើកលែងតែក្រោយពីអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ហើយទ្រង់យល់ព្រមឲ្យអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះប៉ុណ្ណោះ។ ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មិនអនុញ្ញាតឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ជួយអន្តរាគមន៍ឡើយ ហើយទ្រង់ក៏មិនយល់ព្រមឲ្យអ្នកដែលគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះ ទទួលបាននូវការជួយអន្តរាគមន៍នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល