សូរ៉ា 53 · ជូស 27

An-Najm · 53:23

إِنْ هِيَ إِلَّا أَسْمَاءٌ سَمَّيْتُمُوهَا أَنْتُمْ وَآبَاؤُكُمْ مَا أَنْزَلَ اللَّهُ بِهَا مِنْ سُلْطَانٍ ۚ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَمَا تَهْوَى الْأَنْفُسُ ۖ وَلَقَدْ جَاءَهُمْ مِنْ رَبِّهِمُ الْهُدَىٰ

វាទាំងនោះគ្មានអី្វក្រៅពីឈ្មោះដែលពួកអ្នកនិងជីដូន ជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវានោះឡើយ។ អល់ឡោះ មិនបានបញ្ចុះភស្ដុតាងណាមួយសម្រាប់(ឱ្យពួកអ្នកគោរពសក្ការៈ) វាឡើយ។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការស្មាន និងតាមទំនើងចិត្ដ ឡើយ។ ហើយជាពិតណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ពិតជាបានមកដល់ពួកគេ។

តាហ្វសៀរ

ពួកបដិមាទាំងនោះ គ្មានអ្វីក្រៅតែពីជាឈ្មោះដែលគ្មានអត្ថន័យប៉ុណ្ណោះ។ ដូចនេះ វាគ្មានលក្ខណៈសម្បត្តិជាព្រះដែលត្រូវគោរពសក្ការៈនោះឡើយ។ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវាដោយខ្លួនឯងប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងបញ្ជាក់អំពីវាឡើយ។ ពួកមុស្ហរីគីនមិនបានធ្វើតាមអ្វីឡើយចំពោះគោលជំនឿរបស់ពួកគេនោះ ក្រៅពីធ្វើតាមការស្មាននិងតាមទំនើងចិត្តរបស់ខ្លួនដែលស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេបានមកដល់ពួកគេតាមរយៈពាក្យសម្ដីព្យាការីរបស់ទ្រង់ ក៏ប៉ុន្តែពួកគេពុំទទួលបានការចង្អុលបង្ហាញឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់