សូរ៉ា 51 · ជូស 27
Adh-Dhariyat · 51:50
فَفِرُّوا إِلَى اللَّهِ ۖ إِنِّي لَكُمْ مِنْهُ نَذِيرٌ مُبِينٌ
ដូចេ្នះ ចូរពួកអ្នកប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ អល់ឡោះ(អនុវត្ដតាមបទបញ្ជា)ចុះ ពិតប្រាកដណាស់ខ្ញុំជាអ្នក ដាស់តឿនព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។
តាហ្វសៀរ
ដូច្នេះ ចូរអ្នករត់ចេញពីទណ្ឌកម្មរបស់អល់ឡោះទៅកាន់ផលបុណ្យរបស់ទ្រង់ ដោយការគោរពប្រតិបត្តិចំពោះទ្រង់ និងកុំប្រព្រឹត្តល្មើសនឹងទ្រង់។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានអំពីទណ្ឌកម្មរបស់ទ្រង់ដ៏ច្បាស់លាស់ម្នាក់សម្រាប់ពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល