សូរ៉ា 51 · ជូស 27
Adh-Dhariyat · 51:41
وَفِي عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ الرِّيحَ الْعَقِيمَ
ហើយនៅក្នុងរឿងអាដ នៅពេលដែលយើងបានបញ្ជូន ខ្យល់ព្យុះដ៏ស្ងួតទៅកំទេចពួកគេ(ក៏ជាភស្ដុតាងមួយដែរ)។
តាហ្វសៀរ
ហើយនៅក្នុងរឿងរបស់ពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក៏ជាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ខ្លោចផ្សាផងដែរ ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ ជាខ្យល់ដែលគ្មានពាំនាំទឹកភ្លៀង មិនបំប៉នដល់ដើមឈើ ហើយក៏គ្មានផ្តល់ភាពចម្រុងចម្រើននៅក្នុងវាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល