សូរ៉ា 51 · ជូស 26

Adh-Dhariyat · 51:25

إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا ۖ قَالَ سَلَامٌ قَوْمٌ مُنْكَرُونَ

នៅពេលដែលពួកគេចូលទៅជួបគាត់(អ៊ីព្រហ៊ីម) ហើយ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម គាត់ក៏បានតបនឹងពាក្យ សាឡាមវិញដែរ។ (គាត់បានពោលថា) ពួកអ្នកគឺជាក្រុមដែលគេ មិនស្គាល់ឡើយ។

តាហ្វសៀរ

នៅពេលដែលពួកគេ(ភ្ញៀវរបស់គាត់ដែលជាម៉ាឡាអ៊ីកាត់នោះ)បានចូលទៅជួបគាត់ ពេលនោះពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយទៅកាន់គាត់ថាៈ សូមសន្តិភាព(កើតមានចំពោះអ្នក)។ ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅពួកគេវិញថាៈ សូមសន្តិភាព(កើតមានចំពោះអ្នកដូចគ្នា)។ ហើយគាត់បាននិយាយក្នុងចិត្តថាៈ អ្នកទាំងនេះ គឺជាក្រុមដែលយើងមិនស្គាល់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Adh-Dhariyat 51:25 · Tlawati