សូរ៉ា 5 · ជូស 7
Al-Ma'idah · 5:88
وَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا ۚ وَاتَّقُوا اللَّهَ الَّذِي أَنْتُمْ بِهِ مُؤْمِنُونَ
ហើយចូរពួកអ្នកទទួលទានអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈដល់ពួកអ្នកដែលជាចំណីអាហារហាឡាល់ ហើយល្អ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកជា អ្នកមានជំនឿចំពោះទ្រង់។
តាហ្វសៀរ
ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកអំពីលាភសក្ការៈរបស់ទ្រង់ដែលជាចំណីអាហារដែលគេអនុញ្ញាត(ហាឡាល់) ស្អាតស្អំ ពុំមែនជាអាហារដែលត្រូវបានគេហាមឃាត់ ដូចជាបានមកដោយការលួចប្លន់ ឬដោយអំពើកខ្វក់ណាមួយនោះឡើយ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ ពីព្រោះទ្រង់នោះហើយជាម្ចាស់ដែលពួកអ្នកត្រូវមានជំនឿលើទ្រង់ ហើយការមានជំនឿរបស់ពួកអ្នកចំពោះទ្រង់នោះ គឺពួកអ្នកចាំបាច់ត្រូវតែគោរពកោតខ្លាចទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល