សូរ៉ា 5 · ជូស 7
Al-Ma'idah · 5:82
۞ لَتَجِدَنَّ أَشَدَّ النَّاسِ عَدَاوَةً لِلَّذِينَ آمَنُوا الْيَهُودَ وَالَّذِينَ أَشْرَكُوا ۖ وَلَتَجِدَنَّ أَقْرَبَهُمْ مَوَدَّةً لِلَّذِينَ آمَنُوا الَّذِينَ قَالُوا إِنَّا نَصَارَىٰ ۚ ذَٰلِكَ بِأَنَّ مِنْهُمْ قِسِّيسِينَ وَرُهْبَانًا وَأَنَّهُمْ لَا يَسْتَكْبِرُونَ
អ្នក(មូហាំម៉ាត់)ពិតជានឹងជួបប្រទះមនុស្សដែលជា សត្រូវធំបំផុតរបស់បណ្ដាអ្នកដែលមានជំនឿនោះ គឺពួកយ៉ាហ៊ូទី និងពួកដែលធ្វើស្ហ៊ីរិក។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរនូវ មនុស្សជំនិតរបស់ពួកគេមានចិត្ដស្រឡាញ់ចំពោះអ្នកមានជំនឿ ដែលពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាស-រ៉នី។ នោះគឺដោយសារតែពួកគេមួយចំនួនជាអ្នកចេះដឹងជ្រៅជ្រះ ផ្នែកសាសនា និងជាអ្នកគោរពសក្ការៈ(ទៅចំពោះអល់ឡោះ) ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។
តាហ្វសៀរ
(ឱអ្នកនាំសារមូហាំម៉ាត់)! អ្នកពិតជានឹងជួបប្រទះមនុស្សដែលជាសត្រូវធំបំផុតចំពោះបណ្តាអ្នកដែលមានជំនឿនឹងអ្នក និងចំពោះអ្វីដែលអ្នកបាននាំមក នោះគឺពួកយូដា ដោយសារតែពួកគេមានភាពច្រណែនឈ្នានីស ក្រអឺតក្រទម និងគោរពសក្ការៈទៅចំពោះរូបបដិមានានា និងអ្នកផ្សេងក្រៅពីពួកគេទៀតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះ។ ហើយអ្នកក៏ពិតជានឹងជួបប្រទះមនុស្សជំនិតរបស់ពួកគេមានចិត្តស្រឡាញ់ចំពោះបណ្តាអ្នកដែលមានជំនឿនឹងអ្នក និងអ្វីដែលអ្នកបាននាំមកដែលពួកគេបាននិយាយចេញពីខ្លួនរបស់ពួកគេថាៈ ពួកគេ គឺជាពួកណាសរ៉នី។ ហើយការស្រឡាញ់ដ៏ជិតដិត(ជ្រាលជ្រៅ)របស់ពួកទាំងនោះចំពោះបណ្តាអ្នកដែលមានជំនឿ គឺដោយសារតែក្នុងចំណោមពួកគេមានអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ផ្នែកសាសនា) និងជាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះជាម្ចាស់តែមួយ)។ ហើយពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបន្ទាបខ្លួន មិនក្រអឺតក្រទមឡើយ ដោយសារតែភាពក្រអឺតក្រទម មិនអាចនាំមកនូវសេចក្តីល្អដល់ដួងចិត្តរបស់គេនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល