សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:75
مَا الْمَسِيحُ ابْنُ مَرْيَمَ إِلَّا رَسُولٌ قَدْ خَلَتْ مِنْ قَبْلِهِ الرُّسُلُ وَأُمُّهُ صِدِّيقَةٌ ۖ كَانَا يَأْكُلَانِ الطَّعَامَ ۗ انْظُرْ كَيْفَ نُبَيِّنُ لَهُمُ الْآيَاتِ ثُمَّ انْظُرْ أَنَّىٰ يُؤْفَكُونَ
ម៉ាសៀហកូនរបស់ម៉ារយ៉ាំគ្រាន់តែជាអ្នកនាំសារម្នាក់ ដូចបណ្ដាអ្នកនាំសារមុនៗគាត់ដែរ ហើយម្ដាយរបស់គាត់ជាស្ដ្រីត្រឹម ត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានចំណីអាហារ។ ចូរអ្នក (មូហាំម៉ាត់)ពិចារណាមើលចុះ តើយើងបង្ហាញភស្ដុតាងជាច្រើន ដល់ពួកគេ(ពួកប្រឆាំង)យ៉ាងដូចមេ្ដច? បន្ទាប់មកចូរអ្នកពិចារណា មើលទៀតចុះ តើពួកគេងាកចេញ(ពីការពិត)យ៉ាងដូចមេ្ដច?
តាហ្វសៀរ
ម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី) ពុំមែនជាអ្វីក្រៅពីជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារផ្សេងៗទៀតនោះទេ។ សេចក្តីស្លាប់ត្រូវបានកំណត់ទៅលើគាត់ដូចដែលគេបានកំណត់ទៅលើបណ្តាអ្នកនាំសារដទៃទៀតដែរ។ ហើយម្តាយរបស់គាត់ គឺជាស្ត្រីដែលសច្ចៈ ត្រឹមត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានអាហារដើម្បីបំពេញនូវសេចក្តីត្រូវការរបស់គាត់ទាំងពីរ។ ដូច្នេះ តើអ្នកទាំងពីរអាចក្លាយជាព្រះជាម្ចាស់យ៉ាងដូចម្តេចទៅ ខណៈដែលអ្នកទាំងពីរត្រូវការចំណីអាហារ(ដើម្បីបរិភោគ)ដែរនោះ? ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលថា តើយើងបានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដល់ពួកគេបញ្ជាក់ពីភាពព្រះជាម្ចាស់តែមួយអង្គគត់(របស់យើង) និងបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវានៃការជ្រុលហួសហេតុក្នុងការផ្តល់ភាពជាព្រះជាម្ចាស់ដល់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់យ៉ាងដូចម្តេច? ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកគេនៅតែបដិសេធនឹងបណ្តាភស្តុតាងទាំងនោះដដែល. បន្ទាប់មក ចូរអ្នកពិនិត្យពិចារណាមើលទៀតចុះថា តើពួកគេងាកចេញពីការពិតយ៉ាងដូចម្តេច ខណៈដែលសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល