សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:64
وَقَالَتِ الْيَهُودُ يَدُ اللَّهِ مَغْلُولَةٌ ۚ غُلَّتْ أَيْدِيهِمْ وَلُعِنُوا بِمَا قَالُوا ۘ بَلْ يَدَاهُ مَبْسُوطَتَانِ يُنْفِقُ كَيْفَ يَشَاءُ ۚ وَلَيَزِيدَنَّ كَثِيرًا مِنْهُمْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ طُغْيَانًا وَكُفْرًا ۚ وَأَلْقَيْنَا بَيْنَهُمُ الْعَدَاوَةَ وَالْبَغْضَاءَ إِلَىٰ يَوْمِ الْقِيَامَةِ ۚ كُلَّمَا أَوْقَدُوا نَارًا لِلْحَرْبِ أَطْفَأَهَا اللَّهُ ۚ وَيَسْعَوْنَ فِي الْأَرْضِ فَسَادًا ۚ وَاللَّهُ لَا يُحِبُّ الْمُفْسِدِينَ
ពួកយ៉ាហ៊ូទីបាននិយាយថាៈ ដៃរបស់អល់ឡោះគឺក្ដាប់ជិត (កំណាញ់)។ ដៃរបស់ពួកគេទេដែលក្ដាប់ជិតនោះ ហើយពួកគេត្រូវ បានគេដាក់បណ្ដាសាដោយសារតែអ្វីដែលពួកគេបាននិយាយ។ ផ្ទុយ ទៅវិញដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ច ទ្រង់ប្រទាន តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគច្រើន មានការបំពាន និងប្រឆាំងថែមទៀត។ ហើយយើងបានបញ្ចូលភាព ជាសត្រូវនិងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបានដុតភ្លើងសង្គ្រាមឡើងអល់ឡោះបានពន្លត់ វាចោលវិញ។ ហើយពួកគេបង្កវិនាសកម្មនៅលើផែនដី។ អល់ឡោះ មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
តាហ្វសៀរ
ហើយនៅពេលដែលពួកយូដាបានជួបប្រទះនូវទុក្ខវេទនា និងគ្រោះរាំងស្ងួត ពួកគេបាននិយាយថាៈ ដៃរបស់អល់ឡោះទ្រង់ក្តាប់ជិត(កំណាញ់)មិនព្រមផ្តល់នូវប្រការល្អ និងការប្រោសប្រទាន(ដល់ពួកយើង)នោះទេ។ ទ្រង់កំណាញ់ចំពោះពួកយើងនូវអ្វីដែលមាននៅនឹងទ្រង់។ តើពុំមែនទេឬ ដៃរបស់ពួកគេទៅវិញទេដែលកំណាញ់ក្នុងការធ្វើនូវទង្វើសប្បុរស និងការផ្តល់ឲ្យនោះ។ ពួកគេត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះដោយសារតែសម្តីរបស់ពួកគេនេះ។ ផ្ទុយទៅវិញ ដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ចចំពោះប្រការល្អ និងការផ្តល់ឲ្យ។ ទ្រង់ប្រទាន(អ្វីមួយ)តាមតែទ្រង់ចេតនា។ ទ្រង់បើកទូលាយ និងក្តាប់ជិត។ គ្មានអ្នករារាំងទ្រង់(មិនឲ្យផ្តល់ឲ្យ) ហើយក៏គ្មានអ្នកណាមកបង្ខិតបង្ខំទ្រង់(ឲ្យផ្តល់ឲ្យ)ដែរ។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ គ្មានបានបន្ថែមអ្វីដល់ពួកយូដាទាំងនោះក្រៅពីធ្វើឲ្យពួកគេរឹតតែបំពានច្បាប់ និងប្រឆាំងថែមទៀតនោះឡើយ។ នោះគឺដោយសារតែពួកគេមានភាពច្រណែនឈ្នានីស។ ហើយយើងបានបញ្ចូលនូវភាពជាសត្រូវនឹងគ្នា និងការស្អប់ខ្ពើមគ្នារវាងក្រុមទាំងឡាយរបស់ពួកយូដា។ រាល់ពេលដែលពួកគេជួបជុំគ្នាដើម្បីធ្វើសង្គ្រាម ព្រមទាំងបានរៀបចំគ្រឿងសព្វាវុធ(ដើម្បីប្រយុទ្ធ) ឬពួកគេពិគ្រោះពិភាក្សាគ្នាដើម្បីបញ្ឆេះភ្លើងសង្គ្រាម គឺអល់ឡោះបានបំបែកការជួបជុំរបស់ពួកគេ ព្រមទាំងដកយកភាពខ្លាំងក្លារបស់ពួកគេ។ ហើយពួកគេនៅតែព្យាយាមក្នុងការប្រព្រឹត្តនូវទង្វើដែលនាំឲ្យមានវិនាសកម្មនៅលើផែនដីនេះ ដោយព្យាយាមបំផ្លាញសាសនាឥស្លាម និងរៀបចំល្បិចកិលដើម្បីកម្ចាត់សាសនាឥស្លាម។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល