សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:60

قُلْ هَلْ أُنَبِّئُكُمْ بِشَرٍّ مِنْ ذَٰلِكَ مَثُوبَةً عِنْدَ اللَّهِ ۚ مَنْ لَعَنَهُ اللَّهُ وَغَضِبَ عَلَيْهِ وَجَعَلَ مِنْهُمُ الْقِرَدَةَ وَالْخَنَازِيرَ وَعَبَدَ الطَّاغُوتَ ۚ أُولَٰئِكَ شَرٌّ مَكَانًا وَأَضَلُّ عَنْ سَوَاءِ السَّبِيلِ

ចូរអ្នកពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក(អ្នកមានជំនឿ) អំពីអ្នកដែលត្រូវទទួលផលអាក្រក់ពីអល់ឡោះជាងពួកនោះ(ពួក ពុតត្បត)ដែរឬទេ? នោះគឺជាអ្នកដែលអល់ឡោះបានដាក់បណ្ដាសា និងខឹងសម្បាចំពោះគេ ហើយទ្រង់បានធ្វើឱ្យពួកគេមួយចំនួនក្លាយ ទៅជាសត្វស្វា និងសត្វជ្រូក និងក្លាយទៅជាអ្នកដែលគោរពតាម តហ្គ៊ូត។ ពួកទាំងនោះនឹងទទួលកន្លែងអាក្រក់បំផុត(នៅថ្ងៃ បរលោក) និងវងេ្វងពីមាគ៌ាត្រឹមត្រូវ(នៅក្នុងលោកិយ)។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តើចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីអ្នកដែលសាកសមទទួលនូវភាពថោកទាប និងទទួលនូវការដាក់ទោសដ៏ខ្លាំងជាងគេបំផុតក្នុងចំណោមពួកទាំងនោះដែរឬទេ? ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាជីដូនជីតារបស់ពួកគេ(អះលីគីតាប)ដែលត្រូវបានអល់ឡោះបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់ធ្វើឱ្យរូបរាងរបស់ពួកគេក្លាយទៅជាសត្វស្វា និងសត្វជ្រូក។ ហើយក្នុងចំណោមពួកគេនោះទៀត ទ្រង់បានធ្វើឱ្យពួកគេចូលចិត្តការគោរពសក្ការៈចំពោះតហ្គូត ដែលតហ្គូតនោះ គឺរាល់ៗអ្នកដែលត្រូវគេគោរសក្ការៈផ្សេងក្រៅពីអល់ឡោះដោយពេញចិត្ត។ ពួកដែលបានលើកឡើងទាំងនោះហើយ គឺជាពួកដែលស្ថិតនៅកន្លែងដ៏អាក្រក់បំផុតនៅថ្ងៃបរលោក និងវង្វេងបំផុតពីមាគ៌ាដ៏ត្រឹមត្រូវ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់