សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:54

يَا أَيُّهَا الَّذِينَ آمَنُوا مَنْ يَرْتَدَّ مِنْكُمْ عَنْ دِينِهِ فَسَوْفَ يَأْتِي اللَّهُ بِقَوْمٍ يُحِبُّهُمْ وَيُحِبُّونَهُ أَذِلَّةٍ عَلَى الْمُؤْمِنِينَ أَعِزَّةٍ عَلَى الْكَافِرِينَ يُجَاهِدُونَ فِي سَبِيلِ اللَّهِ وَلَا يَخَافُونَ لَوْمَةَ لَائِمٍ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ وَاسِعٌ عَلِيمٌ

ឱបណ្ដាអ្នកដែលមានជំនឿ. អ្នកណាហើយក្នុងចំណោម ពួកអ្នកបោះបង់ចោលសាសនា(អ៊ីស្លាម)របស់គេ គឺអល់ឡោះនឹង នាំមកនូវក្រុមមួយផេ្សងទៀតជំនួសវិញ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយពួកគេទន់ភ្លន់ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងតឹងរឹងចំពោះពួកដែលគ្មានជំនឿ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្ដី បន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះគឺជាការសន្ដោសប្រណី របស់អល់ឡោះ ទ្រង់នឹងផ្ដល់ឱ្យអ្នកណាដែលទ្រង់មានចេតនា ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ជនណាហើយក្នុងចំណោមពួកអ្នកដែលបោះបង់សាសនារបស់គេ(សាសនាឥស្លាម)ត្រឡប់ទៅរកភាពគ្មានជំនឿវិញនោះ គឺអល់ឡោះនឹងយកក្រុមមួយមកជំនួសពួកគេ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយសារតែពួកគេប្រកាន់ខ្ជាប់នឹងសាសនា។ ពួកគេមានភាពទន់ភ្លន់ចំពោះបណ្តាអ្នកដែលមានជំនឿ ហើយតឹងរឹងចំពោះពួកដែលគ្មានជំនឿ។ ពួកគេតស៊ូដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះជាម្ចាស់ខ្ពង់ខ្ពស់ឡើង ហើយពួកគេមិនខ្លាចការស្តីបន្ទោសពីនរណាម្នាក់ឡើយ ដោយសារពួកគេផ្តល់អាទិភាពលើការពេញចិត្តរបស់អល់ឡោះជាងការពេញចិត្តរបស់ម៉ាខ្លូក។ ទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយចំពោះភាពសប្បុរសនិងប្រការល្អ និងមហាដឹងបំផុតចំពោះជនណាដែលសាកសមទទួលបាននូវការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់ក៏ផ្តល់វាដល់គេ និង(មហាដឹងបំផុត)ចំពោះជនណាដែលមិនសាកសមនឹងទទួលការប្រោសប្រទាននោះ។ ដូច្នេះ ទ្រង់ក៏មិនផ្តល់វាឲ្យជននោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់