សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:5
الْيَوْمَ أُحِلَّ لَكُمُ الطَّيِّبَاتُ ۖ وَطَعَامُ الَّذِينَ أُوتُوا الْكِتَابَ حِلٌّ لَكُمْ وَطَعَامُكُمْ حِلٌّ لَهُمْ ۖ وَالْمُحْصَنَاتُ مِنَ الْمُؤْمِنَاتِ وَالْمُحْصَنَاتُ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ إِذَا آتَيْتُمُوهُنَّ أُجُورَهُنَّ مُحْصِنِينَ غَيْرَ مُسَافِحِينَ وَلَا مُتَّخِذِي أَخْدَانٍ ۗ وَمَنْ يَكْفُرْ بِالْإِيمَانِ فَقَدْ حَبِطَ عَمَلُهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ
ថ្ងៃនេះគេបានអនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(ហាឡាល់)។ ចំណីអាហាររបស់ពួកដែលគេផ្ដល់គម្ពីរឱ្យពួកអ្នកអាចបរិភោគបាន ហើយចំណីអាហាររបស់ពួកអ្នក ក៏ពួកគេអាចបរិភោគបានដែរ។ ហើយ(គេអនុញ្ញាតឱ្យពួកអ្នករៀបអាពាហ៍ពិពាហ៍ផងដែរ)ជាមួយ ស្ដ្រីបរិសុទ្ធក្នុងចំណោមស្ដ្រីដែលមានជំនឿនិងស្ដ្រីបរិសុទ្ធនៃពួកដែល គេផ្ដល់គម្ពីរឱ្យមុនពួកអ្នកប្រសិនបើពួកអ្នកបានឱ្យប្រាក់ខាន់ស្លាដល់ ពួកនាងក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ពុំមែនក្នុងបំណង ហ្ស៊ីណា ហើយក៏ពុំមែនក្នុងគោលបំណងយកធ្វើជាសាហាយស្មន់ ដែរនោះ។ ហើយអ្នកណាដែលប្រឆាំងនឹងគោលជំនឿអ៊ីស្លាម ពិត ប្រាកដណាស់ ទង្វើល្អរបស់គេត្រូវលុបបំបាត់ចោល ហើយនៅថ្ងៃ បរលោកអ្នកនោះស្ថិតនៅក្នុងចំណោមអ្នកដែលខាតបង់។
តាហ្វសៀរ
ថ្ងៃនេះ អល់ឡោះបានអនុញ្ញាតឲ្យពួកអ្នកបរិភោគចំណីអាហារដែលល្អៗ ហើយនិង(អនុញ្ញាតឲ្យពួកអ្នកទទួលទាន)សត្វទាំងឡាយដែលពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នីបានសម្លេះ។ ហើយសត្វដែលពួកអ្នកសម្លេះនោះ ក៏ត្រូវបានអនុញ្ញាតចំពោះពួកគេដូចគ្នាដែរ។ ហើយគេអនុញ្ញាតឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលមានសិទ្ធិសេរីភាពនិងមានភាពស្អាតស្អំក្នុងចំណោមស្ត្រីដែលមានជំនឿ និង(អនុញ្ញាតឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ជាមួយ)ស្ត្រីដែលមានសិទ្ធិសេរីភាពនិងមានភាពស្អាតស្អំក្នុងចំណោមស្ត្រីដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នកនៃពួកយូដានិងពួកណាសរ៉នី ប្រសិនបើពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាង ខណៈដែលពួកអ្នកជាមនុស្សស្អាតស្អំអំពីការប្រព្រឹត្តអំពើអាស្រូវ ពុំមែនក្នុងគោលបំណងយកពួកនាងធ្វើជាស្រីកំណាន់ដើម្បីពួកអ្នកប្រព្រឹត្តហ្ស៊ីណាជាមួយពួកនាងនោះទេ។ ហើយជនណាដែលប្រឆាំងនឹងច្បាប់បញ្ញត្តិទាំងឡាយដែលអល់ឡោះជាម្ចាស់បានដាក់ចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ ពិតប្រាកដណាស់ ទង្វើរបស់គេនឹងត្រូវក្លាយជាអសារបង់ដោយសារតែបាត់បង់នូវលក្ខខណ្ឌរបស់វា នោះគឺសេចក្តីជំនឿ(ចំពោះអល់ឡោះតែមួយគត់) ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ដោយសារ រូបគេនឹងចូលក្នុងឋានរកជាអមតៈ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល