សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:23
قَالَ رَجُلَانِ مِنَ الَّذِينَ يَخَافُونَ أَنْعَمَ اللَّهُ عَلَيْهِمَا ادْخُلُوا عَلَيْهِمُ الْبَابَ فَإِذَا دَخَلْتُمُوهُ فَإِنَّكُمْ غَالِبُونَ ۚ وَعَلَى اللَّهِ فَتَوَكَّلُوا إِنْ كُنْتُمْ مُؤْمِنِينَ
បុរសពីរនាក់ក្នុងចំណោមបណ្ដាអ្នកដែលកោតខ្លាច អល់ឡោះដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេ ទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ពួកគេតាម ច្រកទ្វារ។ បើកាលណាពួកអ្នកបានចូលតាមវា ពិតប្រាកដណាស់ ពួកអ្នកគឺជាអ្នកដែលមានជ័យជំនះ។ ហើយចូរពួកអ្នកប្រគល់ការ ទុកចិត្ដចំពោះអល់ឡោះចុះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។
តាហ្វសៀរ
មានបុរសពីរនាក់នៃក្រុមរបស់ព្យាការីមូសាដែលស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាចអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់ ដែលទ្រង់បានប្រទានឧបការគុណដល់គេទាំងពីរតាមរយៈការចង្អុលបង្ហាញ(រូបគេ)ឲ្យគោរពប្រតិបត្តិចំពោះទ្រង់នោះ គេទាំងពីរបានជម្រុញក្រុមរបស់ពួកគេឲ្យអនុវត្តតាមបទបញ្ជារបស់ព្យាការីមូសា ដោយគេទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ក្រុមដែលខ្លាំងពួកែនោះតាមទ្វារក្រុងចុះ។ នៅពេលដែលពួកអ្នកបានសម្រុកចូលតាមច្រកទ្វារ ហើយពួកអ្នកបានចូលដល់ហើយនោះ ពិតណាស់(ដោយការអនុញ្ញាតពីអល់ឡោះ) ពួកអ្នកនឹងទទួលបានជ័យជម្នះលើពួកគេដោយមានទំនុកចិត្តចំពោះការសន្យារបស់អល់ឡោះ និងតាមរយៈប្រកាន់យកមូលហេតុផ្សេងៗ(ដែលនាំឲ្យទទួលបានជ័យជម្នះ) ដូចជាការមានជំនឿចំពោះអល់ឡោះ និងការត្រៀមមធ្យោបាយសម្ភារៈផ្សេងៗ(ដើម្បីប្រយុទ្ធ)។ ហើយចូរពួកអ្នកពឹងផ្អែកទៅលើអល់ឡោះជាម្ចាស់តែមួយគត់ និងប្រគល់ការទុកចិត្តចំពោះទ្រង់ចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់ ការមានជំនឿ គឺចាំបាច់ត្រូវមានការប្រគល់ការទុកចិត្តចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល