សូរ៉ា 5 · ជូស 7
Al-Ma'idah · 5:115
قَالَ اللَّهُ إِنِّي مُنَزِّلُهَا عَلَيْكُمْ ۖ فَمَنْ يَكْفُرْ بَعْدُ مِنْكُمْ فَإِنِّي أُعَذِّبُهُ عَذَابًا لَا أُعَذِّبُهُ أَحَدًا مِنَ الْعَالَمِينَ
អល់ឡោះបានឆ្លើយថាៈ ពិតប្រាកដណាស់ យើងនឹង បញ្ចុះវាឱ្យពួកអ្នក។ ប៉ុន្ដែបើជនណាក្នុងចំណោមពួកអ្នកនៅតែ ប្រឆាំងក្រោយពីនោះ យើងពិតជានឹងធ្វើទារុណកម្មគេនូវទារុណ កម្មមួយដែលយើងមិនធ្លាប់ធ្វើវាទៅលើអ្នកណាម្នាក់ក្នុងចំណោម មនុស្សលោកនៅលើលោកិយនេះ។
តាហ្វសៀរ
ដូចនេះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបនឹងការបួងសួងរបស់ព្យាការីអ៊ីសា ហើយទ្រង់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងនឹងបញ្ចុះតុអាហារដែលពួកអ្នកបានស្នើសុំនេះទៅឱ្យពួកអ្នក។ ដូច្នេះ បើជនណាហើយដែលគ្មានជំនឿបន្ទាប់ពី(យើង)បានបញ្ចុះវា(តុអាហារ)ហើយនោះ ចូរកុំឱ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនគេឱ្យសោះ។ ពិតណាស់ យើងនឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរបំផុតដែលយើងមិនធ្លាប់បានដាក់ទៅលើអ្នកណាម្នាក់ឡើយ ពីព្រោះគេជាអ្នកដែលឃើញភស្តុតាងដ៏ច្បាស់លាស់ទាំងនេះផ្ទាល់នឹងភ្នែក(តែគេនៅតែមិនជឿ)។ ដូចនេះ ភាពគ្មានជំនឿរបស់គេ គឺជាភាពគ្មានជំនឿដោយសារភាពចចេសរឹងរូស(មិនទទួលយកការពិត)។ ហើយអល់ឡោះជាម្ចាស់ក៏បានបញ្ចុះតុអាហារមកឱ្យពួកគេ ដើម្បីបញ្ជាក់ឱ្យពួកគេបានឃើញពីការសន្យារបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល