សូរ៉ា 5 · ជូស 7
Al-Ma'idah · 5:104
وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنْزَلَ اللَّهُ وَإِلَى الرَّسُولِ قَالُوا حَسْبُنَا مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْلَمُونَ شَيْئًا وَلَا يَهْتَدُونَ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកនេះ (ពួកគ្មានជំនឿ)ថាៈ ចូរពួកអ្នកត្រឡប់មករកអ្វីដែលអល់ឡោះ បានបញ្ចុះ និងមករកអ្នកនាំសារចុះ(ដើម្បីកាត់សេចក្តី)។ ពួកគេ ឆ្លើយថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងអ្វីដែលពួកយើងបាន ទទួលពីដូនតារបស់ពួកយើង។ តើ(ពួកគេនិយាយដូចេ្នះ) ទោះបី ជាដូនតារបស់ពួកគេគ្មានការយល់ដឹងអ្វីសោះ និងមិនទទួលបាន ការចង្អុលបង្ហាញក៏ដោយឬ?
តាហ្វសៀរ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលបានមូលបង្កាច់ភូតកុហកទៅលើអល់ឡោះ ដោយការដាក់បម្រាមលើសត្វពាហនៈមួយចំនួន(មិនឲ្យបរិភោគ)ថាៈ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមកនៃគម្ពីរគួរអាន និងមាគ៌ា(ស៊ុណ្ណះ)របស់អ្នកនាំសារចុះដើម្បីពួកអ្នកបានដឹងពីប្រការដែលត្រូវបានអនុញ្ញាត(ប្រការហាឡាល់) និងប្រការដែលត្រូវបានហាមឃាត់(ប្រការហារ៉ាំ)។ ពួកគេបានឆ្លើយតបវិញថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងនូវអ្វីដែលពួកយើងបានទទួលពីជីដូនជីតារបស់ពួកយើង រួមមានគោលជំនឿ ពាក្យសម្តី និង កាយវិការ។ តើរឿងនោះគ្រប់គ្រាន់សម្រាប់ពួកគេយ៉ាងដូចម្តេចទៅ បើជីដូនជីតារបស់ពួកគេមិនចេះអ្វីទាល់តែសោះ ហើយពួកគេក៏មិនទទួលបានការចង្អុលបង្ហាញទៅរកការពិតផងនោះ? គ្មាននរណាដើរតាមពួកគេក្រៅពីពួកល្ងង់ខ្លៅជាងពួកគេ និងពួកដែលវង្វេងផ្លូវជាងពួគេនោះទេ ពីព្រោះពួកគេ គឺជាពួកដែលមហាល្ងង់ខ្លៅ និងវង្វេងបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល