សូរ៉ា 5 · ជូស 7
Al-Ma'idah · 5:101
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِنْ تُبْدَ لَكُمْ تَسُؤْكُمْ وَإِنْ تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសួរដេញដោលពី ប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹង ធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន។ តែប្រសិនបើពួកអ្នកសួរ អំពីប្រការនោះខណៈដែលគេបញ្ចុះគម្ពីរគួរអានវិញ ប្រការនោះនឹង ត្រូវលាតត្រដាងពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យ អំពីករណីនោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំសួរដេញដោលអ្នកនាំសាររបស់ពួកអ្នកពីរឿងដែលមិនចាំបាច់ ហើយដែលវាមិនអាចជួយអ្វីដល់ពួកអ្នកទៅលើកិច្ចកាសាសនារបស់ពួកអ្នកនោះ ព្រោះថា ប្រសិនបើរឿងនោះត្រូវបានគេលាតត្រដាងឱ្យពួកអ្នកបានឃើញ(បានដឹង)វិញនោះ គឺវានឹងធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន ដោយសារតែវាមានផលលំបាកនៅក្នុងនោះ។ តែប្រសិនបើពួកអ្នកសួរពីប្រការដែលពួកអ្នកត្រូវបានហាមឃាត់មិនឱ្យសួរខណៈដែលវ៉ាហ៊ីកំពុងត្រូវបានបញ្ចុះមកឱ្យអ្នកនាំសារនោះ ប្រការនោះនឹងត្រូវបានគេបញ្ជាក់ប្រាប់ពួកអ្នកជាមិនខាន។ ហើយកិច្ចការនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ អល់ឡោះបានអធ្យាស្រ័យចំពោះបញ្ហាដែលគម្ពីរគួរអានមិនបានលើកឡើង។ ដូច្នេះ ចូរពួកអ្នកកុំសួរដេញដោលអំពីបញ្ហានោះឱ្យសោះ។ ជាការពិតណាស់ ប្រសិនបើពួកអ្នកបានសួរដេញដោលអំពីរឿងនោះ គឺទ្រង់នឹងបញ្ចុះបញ្ហានោះដាក់ជាកាតព្វកិច្ចមកលើពួកអ្នកថែមទៀត(ដោយសារតែមូលហេតុសួរដេញដោលនេះ)ជាមិនខាន។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើរបស់ទ្រង់នៅពេលណាដែលពួកគេសារភាពកំហុស មហាទន់ភ្លន់បំផុតចំពោះពួកគេ ដោយទ្រង់មិនបានដាក់ទណ្ឌកម្មពួកគេ(ព្រោះតែរឿងនេះឡើយ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល