សូរ៉ា 49 · ជូស 26

Al-Hujurat · 49:9

وَإِنْ طَائِفَتَانِ مِنَ الْمُؤْمِنِينَ اقْتَتَلُوا فَأَصْلِحُوا بَيْنَهُمَا ۖ فَإِنْ بَغَتْ إِحْدَاهُمَا عَلَى الْأُخْرَىٰ فَقَاتِلُوا الَّتِي تَبْغِي حَتَّىٰ تَفِيءَ إِلَىٰ أَمْرِ اللَّهِ ۚ فَإِنْ فَاءَتْ فَأَصْلِحُوا بَيْنَهُمَا بِالْعَدْلِ وَأَقْسِطُوا ۖ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ

ហើយប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿ ច្បាំងគ្នា ចូរពួកអ្នកផ្សះផ្សារវាងពួកគេ។ តែប្រសិនបើក្រុមមួយ បានបំពានទៅលើក្រុមមួយទៀត ចូរពួកអ្នកច្បាំងតទល់នឹងក្រុម ដែលបំពាននោះ រហូតទាល់តែក្រុមនោះត្រឡប់ទៅរកបទបញ្ជា របស់អល់ឡោះវិញ។ ហើយប្រសិនបើពួកគេបានត្រឡប់វិញនោះ ចូរពួកអ្នកផ្សះផ្សារវាងពួកគេទាំងពីរក្រុមដោយយុត្ដិធម៌ ហើយ ចូរពួកអ្នកប្រកាន់នូវភាពយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលប្រកាន់យុត្ដិធម៌។

តាហ្វសៀរ

ហើយបើសិនជាមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿបានច្បាំងគ្នានោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរ ដោយហៅពួកគេទៅរកការកាត់ក្តីតាមច្បាប់របស់អល់ឡោះក្នុងបញ្ហាដែលពួកគេបានខ្វែងគំនិតគ្នានោះ។ ហើយប្រសិនបើភាគីណាមួយបដិសេធមិនទទួលយកនូវការសម្រុះសម្រួលទេ ហើយពួកគេបានការបំពាននោះ ចូរពួកអ្នកប្រយុទ្ធជាមួយនឹងភាគីដែលបំពាននោះ រហូតដល់ពួកគេព្រមទទួលយកការកាត់ក្តីរបស់អល់ឡោះ។ ហើយប្រសិនបើពួកគេបានវិលត្រលប់មករកការកាត់ក្តីរបស់អល់ឡោះហើយនោះ ចូរពួកអ្នកផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរដោយយុត្តិធម៌ និងមិនលម្អៀង។ ហើយចូរពួកអ្នកមានភាពយុត្តិធម៌ក្នុងការកាត់ក្តីរវាងពួកគេទាំងពីរក្រុម។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌នៅក្នុងការកាត់ក្តីរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់