សូរ៉ា 49 · ជូស 26
Al-Hujurat · 49:7
وَاعْلَمُوا أَنَّ فِيكُمْ رَسُولَ اللَّهِ ۚ لَوْ يُطِيعُكُمْ فِي كَثِيرٍ مِنَ الْأَمْرِ لَعَنِتُّمْ وَلَٰكِنَّ اللَّهَ حَبَّبَ إِلَيْكُمُ الْإِيمَانَ وَزَيَّنَهُ فِي قُلُوبِكُمْ وَكَرَّهَ إِلَيْكُمُ الْكُفْرَ وَالْفُسُوقَ وَالْعِصْيَانَ ۚ أُولَٰئِكَ هُمُ الرَّاشِدُونَ
ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ នៅក្នុងចំណោម ពួកអ្នក គឺមានអ្នកនាំសាររបស់អល់់ឡោះ(មូហាំម៉ាត់)។ ប្រសិន បើគាត់ធ្វើតាមបញ្ជាពួកអ្នកនូវកិច្ចការភាគច្រើននោះ ពួកអ្នកពិត ជាមានការលំបាកជាមិនខាន។ ក៏ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នក ស្រឡាញ់ភាពមានជំនឿ និងបានលំអវានៅក្នុងចិត្ដរបស់ពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្អប់ខ្ពើមចំពោះភាពគ្មានជំនឿ និង ការល្មើសច្បាប់ ហើយនិងបាបកម្មទាំងឡាយផងដែរ។ អ្នកទាំង នោះហើយគឺជាអ្នកដែលស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ។
តាហ្វសៀរ
ហើយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ត្រូវដឹងថា នៅក្នុងចំណោមពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានបញ្ចុះវ៉ាហ៊ី(សារ)ទៅឲ្យគាត់។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការនិយាយកុហក ដែលជាហេតុធ្វើឲ្យអល់ឡោះជាម្ចាស់បញ្ចុះវ៉ាហ៊ីមកប្រាប់គាត់អំពីការកុហករបស់ពួកអ្នក។ ហើយគាត់ដឹងនូវអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក។ ប្រសិនបើគាត់ធ្វើតាមពួកអ្នកក្នុងរឿងភាគច្រើនដែលពួកអ្នកផ្តល់ជាយោបល់(ឲ្យគាត់)នោះ ប្រាកដជាពួកអ្នកនឹងធ្លាក់ក្នុងការលំបាកជាមិនខាន ដែលគាត់មិនពេញចិត្តឲ្យកើតមានចំពោះពួកអ្នកឡើយ។ ប៉ុន្តែដោយការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ ទ្រង់បានឲ្យពួកអ្នកស្រឡាញ់ភាពមានជំនឿ និងបានលម្អវានៅក្នុងដួងចិត្តរបស់ពួកអ្នក។ ដូច្នេះ ពួកអ្នកក៏បានមានជំនឿ។ ហើយទ្រង់ក៏បានធ្វើឲ្យពួកអ្នកស្អប់នូវភាពគ្មានជំនឿនិងការចាកចេញពីការគោរពប្រតិបត្តិទ្រង់ និងបានធ្វើឲ្យពួកអ្នកស្អប់ខ្ពើមនូវការប្រព្រឹត្តល្មើសចំពោះទ្រង់ផងដែរ។ អ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់នោះហើយ គឺជាអ្នកដែលដើរតាមមាគ៌ានៃការចង្អុលបង្ហាញនិងត្រឹមត្រូវ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល