សូរ៉ា 48 · ជូស 26
Al-Fath · 48:7
وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ហើយកងទ័ពនៃមេឃជាច្រើន និងផែនដី គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
តាហ្វសៀរ
ហើយកងទ័ពដែលនៅលើមេឃជាច្រើននិងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ដោយទ្រង់ជួយពង្រឹងដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយកងទ័ពទាំងនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លាបំផុតដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល