សូរ៉ា 48 · ជូស 26
Al-Fath · 48:5
لِيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ ۚ وَكَانَ ذَٰلِكَ عِنْدَ اللَّهِ فَوْزًا عَظِيمًا
ដើម្បីទ្រង់នឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿទាំងប្រុស ទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយ ពួកគេរស់នៅក្នុងនោះជាអមតៈ និងដើម្បីទ្រង់លុបបំបាត់នូវបាបកម្ម ទាំងឡាយរបស់ពួកគេ។ ហើយរឿងនោះ គឺជាជោគជ័យមួយដ៏ធំ ធេងពីអល់ឡោះ។
តាហ្វសៀរ
ដើម្បីទ្រង់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទាំងប្រុសទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា ហើយនិងដើម្បីទ្រង់លុបបំបាត់អំពីពួកគេនូវប្រការអាក្រក់ទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះវាឡើយ។ អ្វីដែលបានលើកឡើង(ដូចជា ការទទួលបាននូវអ្វីដែលពួកគេសុំ ពោលគឺឋានសួគ៌ និងការរួចផុតពីអ្វីដែលពួកគេភ័យខ្លាច ពោលគឺការយកទោសពៃរ៍ចំពោះប្រការអាក្រក់)នេះ គឺជាជោគជ័យមួយដ៏ធំធេងចំពោះអល់ឡោះជាម្ចាស់ ដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល