សូរ៉ា 48 · ជូស 26

Al-Fath · 48:27

لَقَدْ صَدَقَ اللَّهُ رَسُولَهُ الرُّؤْيَا بِالْحَقِّ ۖ لَتَدْخُلُنَّ الْمَسْجِدَ الْحَرَامَ إِنْ شَاءَ اللَّهُ آمِنِينَ مُحَلِّقِينَ رُءُوسَكُمْ وَمُقَصِّرِينَ لَا تَخَافُونَ ۖ فَعَلِمَ مَا لَمْ تَعْلَمُوا فَجَعَلَ مِنْ دُونِ ذَٰلِكَ فَتْحًا قَرِيبًا

ជាការពិតណាស់ អល់ឡោះបានធ្វើឱ្យសុបិនអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)ក្លាយជាការពិត គឺពួកអ្នកពិតជានឹងចូលទៅ ក្នុងម៉ាស្ជិតហារ៉ម(ទឹកដីម៉ាក្កះ)ដោយសុខសន្ដិភាព ដោយពួកអ្នក កោរ និងកាត់សក់របស់ពួកអ្នកដោយមិនខ្លាចអ្វីឡើយ ប្រសិនបើ ទ្រង់មានចេតនា។ ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកមិនដឹង។ ហើយ ទ្រង់បានផ្ដល់ក្រៅពីនោះ(ជ័យជំនះនៅខយពើរ) គឺជ័យជំនះ ដ៏ឆាប់ៗខាងមុខ(ជ័យជំនះនៅម៉ាក្កះ)។

តាហ្វសៀរ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិត នៅពេលដែលទ្រង់បានឲ្យគាត់(បានសុបិន)ឃើញនៅក្នុងដំណេករបស់គាត់ ហើយគាត់បានប្រាប់ដល់សហាហ្ពាត់(សហការី)របស់គាត់ថាៈ ជាការពិតណាស់ រូបគាត់ និងសហាហ្ពាត់របស់គាត់នឹងបានចូលពៃតុលឡោះ អាល់ហារ៉ម(ទឹកដីម៉ាក្កះ) ប្រកបដោយសុខសន្តិភាពពីពួកសត្រូវ។ អ្នកខ្លះក្នុងចំណោមពួកគេបានកោរសក់ ហើយអ្នកខ្លះទៀតបានកាត់សក់ ជាការប្រកាសពីការបញ្ចប់នៃកិច្ចធម្មយាត្រា(អ៊ុមរ៉ោះ)។ ហើយអល់ឡោះបានដឹងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់បានធ្វើឲ្យសុបិន(ដែលព្យាការីមូហាំម៉ាត់បានសុបិនឃើញ)ដែលថានឹងចូលទឹកម៉ាក្កះនោះមិនទាន់សម្រេចបានឡើយនៅក្នុងឆ្នាំនោះ ដោយជំនួសមកវិញនូវជ័យជម្នះក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺអ្វីដែលអល់ឡោះបានជំនួសឲ្យមកវិញនូវព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ ហើយនិងអ្វីដែលកើតឡើងជាបន្តបន្ទាប់ទៀត រួមមានការរំដោះតំបន់ខ័យពើរដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់